ព័ត៌មានជាតិ
តុលាការកោះហៅលោក គឹម សុខ ឲ្យចូលបំភ្លឺ
លោក គឹម សុខ ដែលគេស្គាល់ថា ជាអ្នកវិភាគនយោបាយ និងសង្គម ហើយកំពុងរស់នៅបែបនិរទេសខ្លួន នៅក្រៅប្រទេស ត្រូវបានតុលាការកោះហៅឲឲ្យចូលបំភ្លឺនៅថ្ងៃទៅ០៣ ខែធ្នូ ឆ្នាំ២០២០ខាងមុខ ពាក់ព័ន្ធ នឹងបណ្ដឹង “បរិហារកេរ្តិ៍ជាសាធារណៈ” និង”ញុះ ញង់បង្កឱ្យមានភាពវឹកវរសន្តិសុខសង្គម” ។នេះបើយោងតាមដីកា ដែលទទួលបាននៅថ្ងៃទី១២ ខែវិច្ឆិកា នេះ។
ដីកាចុះថ្ងៃទី៣ ខែវិច្ឆិកា របស់លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានកោះហៅលោក គឹម សុខ ឲ្យចូលសវនាការនៅវេលាម៉ោង៨ ព្រឹក ប៉ុន្តែលោក គឹម សុខ បានអះអាងថា នឹងមិនចូលរួមនៅក្នុងសវនាការនោះទេ។

លោក គឹម សុខ អាយុ៤០ ឆ្នាំ បច្ចុប្បន្នកំពុងរស់នៅជ្រកកោននៅក្នុងប្រទេសហ្វាំងឡង់ បន្ទាប់ពីភៀសខ្លួនជាមួយកូនស្រីពីប្រទេសកម្ពុជា កាលពីអំឡុងខែតុលា ឆ្នាំ២០១៨។
លោកធ្លាប់ត្រូវបានតុលាការសម្រេចដាក់ទោស១៨ ខែ និងពិន័យជាប្រាក់៨ លានរៀល និងតម្រូវឱ្យបង់សំណងជំងឺ ចិត្ត២០ ម៉ឺនដុល្លារទៅគណបក្សប្រជាជនកម្ពុជាម្តងរួចហើយ ទាក់ទងបទ “បរិហារកេរ្តិ៍ និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍” ពាក់ព័ន្ធទៅនឹងការចោទថា គណបក្សប្រជាជនកម្ពុជា ស្ថិតនៅពីក្រោយការស្លាប់របស់លោក កែម ឡី ហើយត្រូវបានដោះលែងកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ ក្រោយពីជាប់ឃុំអស់រយៈពេល១៨ ខែតាមសាលដីការបស់តុលាការ៕
អត្ថបទ ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


