ព័ត៌មានជាតិ
ស្លាប និងសាច់មាន់ខូចគុណភាពជិត៣០០០ គីឡូក្រាមត្រូវបានដុតបំផ្លាញចោល
ស្លាប និងសាច់មាន់ខូចគុណភាពចំនួន២៤៩កេសស្មើនឹង២,៩៨៨គីឡូក្រាមកាលពីរសៀលថ្ងៃ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ត្រូវបានសមត្ថកិច្ចជំនាញដុតបំផ្លាញចោលនៅលើទីតាំងចាក់សំរាមស្ថិតក្នុង ភូមិ សាស្ត្រភូមិអូរមុន្នី១ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។ការដុតបំផ្លាញចោលស្លាបនិងសាច់មាន់ខូចគុណភាពខាងលើនេះស្ថិតក្រោមការដឹកនាំផ្ទាល់របស់លោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបងនិងដោយមានការចូលរួមពីមន្រ្តីនៃមន្ទីរអង្គភាពជំនាញ ពាក់ព័ន្ធក្នុងខេត្តផងដែរ។
បើតាមសមត្ថកិច្ចជំនាញបានបញ្ជាក់ថា:កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២៣និង០០នាទី កំលាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចសហការជាមួយកំលាំងសាខា ក.ប.ប ខេត្តបានចុះ ល្បាតនៅចំណុចភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង បានប្រទះឃើញរថយន្ត១គ្រឿងម៉ាកNissan ពណ៌ខៀវស្លាកលេខចង្កូតស្តាំ កំពង់ឆ្នាំង ០០៦៧ ផលិតឆ្នាំ២០០២បើកបរក្នុងល្បឿន.លឿន។

ក្រោយពីប្រទះឃើញរថយន្តខាងលើនេះដោយគួអោយសង្ស័យសមត្ថកិច្ចជំនាញបានធ្វើការប្រដេញអស់រយៈ ពេលប្រមាណ២០នាទីទើបរថយន្តខាងលើបានឈប់ចតចោលលើចិញ្ចើមផ្លូវតែម្តង។ដោយមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសមត្ថកិច្ចបានធ្វើការឆែកឆេរ ដើម្បីពិនិត្យទើបឃើញមានផ្ទុកស្លាបនិងសាច់មាន់ដែលទុកដាក់វេចខ្ចប់មិនត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស (គ្មានភាពត្រជាក់)ដែលស្លាបនិងសាច់មាន់ទាំងនេះបំរុងដឹកឆ្លងកាត់ខេត្តបាត់ដំបងឆ្ភោះទៅភ្នំពេញ។
ក្រោយពីសមត្ថកិច្ចជំនាញធ្វើការពិនិត្យតាមបញ្ចេកទេសទើបរកឃើញថាស្លាបនិងសាច់មាន់ដែលមានជំនួន ខាងលើបានខូចគុណភាពទាំងអស់ទើបសម្រេចចិត្តដុតកំទេចចោលែតម្តងចៀសវាងមានផលប៉ះពាល់ដល់ សុខភាពរបស់ប្រជាពលរដ្ឋទូទៅ៕
សៅ សារិទ្ធ







-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


