កូវីដ-១៩
ប្រយ័ត្នខ្លួនបន្ថែម! គ្រូពេទ្យជំនាញព្រមានថា ទោះអ្នកជាសះស្បើយពីកូវីដ តែបើមានជំងឺរ៉ាំរ៉ៃប្រចាំកាយ ងាយនឹងឆ្លងម្ដងទៀត ហើយអាចធ្ងន់ធ្ងរជាងមុន
ការសិក្សាមួយដែលត្រូវបានចេញផ្សាយដោយ GeroScience បានរកឃើញថាអ្នកជំងឺលើសពី ១ នាក់ ក្នុងចំណោម ១០ នាក់ ក្រោយជាសះស្បើយបានឆ្លងជំងឺកូវីដម្ដងទៀត ក្នុងរយៈពេល ៣០ ថ្ងៃ ដោយសារពួកគេមានជំងឺប្រចាំកាយកំពុងរាលដាលស្រាប់ ហើយអាចនឹងធ្ងន់ធ្ងរជាងមុនទៅទៀត ។

អ្នកស្រាវជ្រាវបាននិយាយថា ច្រើនជាង ៤០% នៃអ្នកជំងឺដែលត្រូវមកព្យាបាលនៅមន្ទីរពេទ្យជាលើកទី ២ បន្ទាប់ពីការឆ្លងមេរោគកូវីដ ធ្លាប់មានប្រវត្តិនៃជំងឺដូចជា សរសៃប្រសាទ ជំងឺឆ្កួតជ្រូក ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺវង្វេងវង្វាន់ ឈឺក្បាលប្រកាំង ជំងឺក្រិនឆ្អឹងខ្នងនិងជំងឺសរសៃប្រសាទ។
លោក Eric Liotta សហអ្នកនិពន្ធសិក្សាបាននិយាយនៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា យើងមានការភ្ញាក់ផ្អើលដែលបានរកឃើញថា ប្រវត្តិនៃជំងឺសរសៃប្រសាទគឺមានតែស្ថានភាពសុខភាពនៃការឆ្លងលើកទីមួយមុនប៉ុណ្ណោះ ហើយបានព្យាករណ៍ពីការកើនឡើងហានិភ័យនៃផលវិបាកព្យាបាលនៅមន្ទីរពេទ្យជាលើកទីពីរ។

សាកលវិទ្យាល័យ Johns Hopkins បាននិយាយថា មនុស្សជាង ៣៣.១ លាននាក់នៅសហរដ្ឋអាមេរិក បានធ្វើរោគវិនិច្ឆ័យមានជំងឺកូវីដចាប់តាំងពីចាប់ផ្ដើមមានរាតត្បាតនេះ ហើយមនុស្សជិត ៥៩០,០០០ នាក់បានស្លាប់ដោយសារជំងឺ ។ ប្រហែល ១៤% នៃអ្នកដែលបានជាសះស្បើយពីវីរុស នៅតែបន្តមានរោគសញ្ញាមិនចេះចប់រហូតដល់ ៩ ខែ នេះបើយោងតាមការស្រាវជ្រាវមួយដែលចេញផ្សាយដោយ JAMA Network Open កាលពីខែកុម្ភៈ ។
សូម្បីតែអ្នកដែលមានជំងឺស្រាលៗ ដំបូង បន្ទាប់ពីឆ្លងរោគ ជាពិសេសមនុស្សវ័យចំណាស់និងអ្នកដែលមានបញ្ហាសុខភាពរ៉ាំរ៉ៃ ក៏ត្រូវការការថែទាំជាបន្តនិងរាប់ខែ ដោយផ្អែកលើទិន្នន័យដែលបានចេញផ្សាយក្នុងខែមេសា ដោយមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺ (CDC)។

ដោយឡែកសម្រាប់ការកើតឡើងវិញនៃរោគសញ្ញាកូវីដក្នុងរាងកាយម្ដងទៀត ដូចជា ដង្ហើមខ្លី ហត់នឿយ គ្រុនក្ដៅនិងពិបាកដកដង្ហើម គឺជាមូលហេតុនាំមុខគេ។ អ្នកជំងឺវ័យចំណាស់និងអ្នកដែលមានជំងឺទឹកនោមផ្អែម ជំងឺស្ទះសួតរ៉ាំរ៉ៃឬប្រវត្តិនៃការប្ដូរសរីរាង្គ គឺចូលមន្ទីរពេទ្យញឹកញាប់ដូចគ្នា។

ចំណែកអ្នកជំងឺដែលមានប្រវត្តិនៃជំងឺសរសៃប្រសាទ មុនពេលឆ្លងកូវីដក៏មានហានិភ័យខ្ពស់ក្នុងការវិលត្រឡប់ទៅមន្ទីរពេទ្យម្ដងទៀត បើធៀបនឹងអ្នកដែលមិនមានលក្ខខណ្ឌជំងឺទាំងនេះជាប់រាងកាយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖UPI
ចុចអាន៖កំហុសឆ្គងមួយចំនួននៃការប្រើជែលលាងសំអាតដៃខុស ជាពិសេសក្នុងអំឡុងកូវីដ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


