បច្ចេកវិទ្យា
រុស្ស៊ីបញ្ជាឱ្យក្រុមហ៊ុន Google លុបចោលព័ត៌មានមួយចំនួនក្នុងរយៈពេល ២៤ ម៉ោង
កាលពីថ្ងៃចន្ទម្សិលមិញនេះ សហព័ន្ធរុស្ស៊ីបានបញ្ជាឱ្យក្រុមហ៊ុន Google លុបចោលព័ត៌មានមួយចំនួនក្នុងរយៈពេល ២៤ ម៉ោងដែលរដ្ឋាភិបាលសម្រេចថាជាព័ត៌មានខុសច្បាប់ បើមិនដូច្នោះទេ ក្រុមហ៊ុននឹងប្រឈមនឹងការផាកពិន័យ ហើយថែមទាំងអាចរងការបន្ថយល្បឿនប្រព័ន្ធប្រតិបត្តិការទៀតផង។

លោក Roskomnadzor បានបញ្ជាក់ថា រដ្ឋាភិបាលបានទំនាក់ទំនងទៅក្រុមហ៊ុន Google ប្រមាណជា ២៦០០០ដង ដើម្បីឱ្យក្រុមហ៊ុនលុបចោលព័ត៌មានខុសច្បាប់មានដូចជា វីដេអូដែលមានការប្រើប្រាស់គ្រឿងញៀន ឬមានអំពើហិង្សា និងព័ត៌មានមួយចំនួនទៀតទាក់ទងទៅនឹងក្រុមជ្រុលនិយម។
ក្រុមហ៊ុនអាចនឹងត្រូវរងការផាកពិន័យពី មួយម៉ឺនដុល្លារទៅ ប្រាំម៉ឺនដុល្លារ ប៉ុន្តែការផាកពិន័យអាចកើនឡើងរហូតទៅដល់ ១០ ភាគរយ នៃប្រាក់ចំណេញប្រចាំឆ្នាំ ប្រសិនបើក្រុមហ៊ុននៅតែបន្តមិនធ្វើតាមការស្នើសុំរបស់រដ្ឋាភិបាល។
ក្រៅពីការស្នើសុំឱ្យលុបចោលទិន្នន័យមួយចំនួននោះ ក្រុមហ៊ុន Google ក៏ត្រូវបានរងការចោទប្រកាន់ថា ពុំមានតម្លាភាពទាក់ទងទៅនឹងការដាក់កំណត់លើប្រព័ន្ធផ្សព្វផ្សាយ RT និង Sputnik នៅក្នុងកម្មវិធី YouTube ផងដែរ។
គួររំឭកផងដែរថា កាលពីខែមីនាកន្លងទៅ រដ្ឋាភិបាលក៏បានបន្ថយល្បឿនប្រព័ន្ធប្រតិបត្តិការ របស់ក្រុមហ៊ុន Twitter ដោយសារតែក្រុមហ៊ុននេះមិនបានធ្វើការលុបចោលព័ត៌មានដែលពួកគេបានស្នើសុំឱ្យបានទាន់ពេលវេលា។ ប៉ុន្តែក្រុមហ៊ុន Twitter បានលុបចោលព័ត៌មានដែលរដ្ឋាភិបាលបានស្នើសុំយ៉ាងលឿន ក្រោយពីរដ្ឋាភិបាលព្រមានថា នឹងបិទកម្មវិធីនេះទាំងស្រុងនៅក្នុងប្រទេសរុស្ស៊ី៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ចិន ច្រានចោលព័ត៌មានក្លែងក្លាយរបស់ថៃ ដែលថាខ្លួនផ្តល់អាវុធថ្មីដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ