ព័ត៌មានអន្ដរជាតិ
ខំគេចទៅរៀបការដល់លើអាកាសហើយ នៅមិនរួចខ្លួនទៀត
និយតករអាកាសចរណ៍ស៊ីវិលឥណ្ឌា កំពុងស៊ើបអង្កេតវីដេអូឃ្លីបមួយ ដែលត្រូវបានគេចែកចាយពាសពេញបណ្តាញសង្គមដែលបង្ហាញពី គូស្នេហ៍មួយគូជិះយន្តហោះទៅរៀបការលើអាកាស ដោយមានការចូលរួមពីសំណាក់ ក្រុមគ្រួសារនិងមិត្តភក្តិ។
នៅក្នុងវីដេអូនោះ ភ្ញៀវនិងអ្នកថតរូប ត្រូវបានគេមើលឃើញ កកកុញនៅជុំវិញកូនក្រមុំនិងកូនកំលោះ ដែលភាគច្រើនមិនពាក់ម៉ាស់។
ប្រទេសឥណ្ឌា កំពុងជាប់ក្នុងរលកទី២ដ៏សាហាវនៃ ជំងឺកូវីដ-១៩។ នៅរដ្ឋ Tamil Nadu ដែលជាកន្លែងពិធីមង្គលការនេះរៀបចំឡើង ប្រាសាទនិងសាលប្រជុំនានាត្រូវបានបិទ ហើយពិធីរៀបអាពាហ៍ពិពាហ៍និងព្រឹត្តិការណ៍សង្គមដទៃទៀត បានកំណត់ចំនួនអ្នកចូលរួមអតិបរមា ៥០នាក់។
មន្ត្រីនៅអគ្គនាយកដ្ឋានអាកាសចរណ៍ស៊ីវិលបាននិយាយថា ក្រុមហ៊ុន SpiceJet ត្រូវបានគេស្នើសុំឲ្យដាក់ពាក្យបណ្តឹងប្រឆាំងនឹងអ្នកដែលរំលោភគោលការណ៍ណែនាំសុវត្ថិភាព ហើយបុគ្គលិកទាក់ទងទាំងអស់ត្រូវផ្អាកការងារ។
មន្ត្រីដដែលនិយាយថា “យើងនឹងធ្វើការស៊ើបអង្កេតលម្អិត ហើយនឹងចាត់វិធានការបន្ថែមទៀត”។
អ្នកនាំពាក្យក្រុមហ៊ុន SpiceJet បាននិយាយថា យន្ដហោះនេះត្រូវបានជួល ដោយភ្នាក់ងារទេសចរណ៍មួយក្នុងទីក្រុង Madurai កាលពីថ្ងៃទី២៣ខែឧសភា សម្រាប់ការហោះហើរបន្ទាប់ពីរៀបអាពាហ៍ពិពាហ៍។ លោកលើកឡើងថា ក្រុមហ៊ុនអាកាសចរណ៍ កំពុងចាត់វិធានការចំពោះអ្នកទាំងឡាយណាដែលរំលោភច្បាប់សុវត្ថិភាព កូវីដ ។
ភ្នាក់ងារនិងភ្ញៀវ ត្រូវបានគេប្រាប់យ៉ាងល្អិតល្អន់អំពីបទដ្ឋានគម្លាតសង្គម និងសុវត្ថិភាព ដោយយោងតាមគោលការណ៍ណែនាំស្តីពីការការពារកូវីដ និងច្បាប់អាកាសចរណ៍ស៊ីវិល។
អ្នកនាំពាក្យបន្តថា “ទោះបីជាមានការស្នើសុំដដែលៗនិងការរំលឹកក៏ដោយ ក៏អ្នកដំណើរមិនបានគោរពតាមគោលការណ៍ណែនាំដែរ ហើយក្រុមហ៊ុនអាកាសចរណ៍កំពុងចាត់វិធានការសមស្របតាមច្បាប់”៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNN
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


