Connect with us

ព័ត៌មានជាតិ

សិប្បកម្មកែច្នៃឈើប្រណិតខុសច្បាប់១កន្លែងនៅរតនគិរី ត្រូវកម្លាំងចម្រុះរឹបអូសឈើសុក្រំជិត ២,៨០០ ម៉ែត្រត្រីគុណ

បានផុស

នៅ

ខេត្តរតនគិរី៖ រោងសិប្បកម្មកែច្នៃគ្រឿងសង្ហារិមខុសច្បាប់មួយកន្លែងត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានលុង សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត កម្លាំងអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងជំនាញផ្នែករដ្ឋបាលព្រៃឈើក្រុងបានលុង ក្នុងនោះដោយមានការសម្របសម្រួលនីតិវិធី ពីលោក ងិន ពេជ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចុះបង្ក្រាបសិប្បកម្មខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង១៤និង០០នាទី ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ត្រង់ចំណុចទល់មុខសាលាបឋមសិក្សាឡាបានសៀក ស្ថិតនៅក្នុងភូមិអូរកន្តិល សង្កាត់បឹងកន្សែង ក្រុងបានលុង។

សមត្ថកិច្ចបានឱ្យដឹងថា បន្ទាប់ពីកម្លាំងបានចុះបង្រ្កាបទីតាំងសន្និធិគ្មានលិខិតអនុញ្ញាត និងបានរឹបអូសឈើអារសុក្រំចំនួនសរុប ២,៧៧១ម៉ែត្រត្រីគុណ ហើយបានដឹកជញ្ជូនយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើលំផាត់ដើម្បីចាត់ការបន្តតាមនីតិវិធី។

ដោយឡែកម្ចាស់រោងសិប្បកម្មកែច្នៃគ្រឿងសង្ហារិមមិនមានច្បាប់ទម្លាប់ត្រឹមត្រូវ ត្រូវបានជំនាញរដ្ឋបាលព្រៃឈើបង់ផាកពិន័យទៅតាមច្បាប់ព្រៃឈើ៕

អត្ថបទ៖ វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម