អាជីព
ជំនាញ៤ យ៉ាងដែលស្ត្រីទាន់សម័យចាំបាច់ត្រូវមានក្នុងសម័យបច្ចេកវិទ្យា
បច្ចេកវិទ្យាកំពុងក្លាយជាផ្នែកសំខាន់មួយ នៃជីវិតប្រចាំថ្ងៃរបស់យើង។ តាមពិតអាចនិយាយបានថាអនាគត គឺជាបច្ចេកវិទ្យា។
តើមានន័យយ៉ាងដូចម្ដេច សម្រាប់ស្ត្រីសម័យថ្មីនៅកន្លែងធ្វើការ នៅពេលអាជីវកម្មនិងឧស្សាហកម្មឆ្ពោះទៅរកបច្ចេកវិទ្យានាពេលអនាគត?
តើស្ត្រីត្រូវការជំនាញអ្វីខ្លះ ដើម្បីអភិវឌ្ឍន៍នៅកន្លែងធ្វើការនាពេលអនាគត?
១. សហការ
បច្ចេកវិទ្យានិងស្វ័យប្រវត្តិកម្មមានប្រសិទ្ធភាពក្នុងការប្រមូលផ្ដុំមុខងារការងារផ្សេងៗគ្នា ស្ត្រីត្រូវគិតថាតើព័ត៌មានវិទ្យា និងផ្នែកទីផ្សារធ្វើការជាមួយគ្នាយ៉ាងដូចម្ដេច ដើម្បីធ្វើយុទ្ធនាការទីផ្សារឌីជីថលនាពេលបច្ចុប្បន្ននេះ។
អ្វីដែលសំខាន់ដើម្បីពូកែក្នុងតួនាទីឆ្លងកាត់មុខងារនេះ គឺត្រូវមានសមត្ថភាពក្នុងការសហការគ្នា។
នេះមានន័យថា ធ្វើឲ្យប្រសិទ្ធភាពជាមួយក្រុម និងអ្នកពាក់ព័ន្ធផ្សេងៗគ្នាដែលជាបញ្ហាស្មុគស្មាញដោយការកើនឡើងនៃការងារពីចម្ងាយនាបច្ចុប្បន្ននេះ។
២. ឥទ្ធិពល
ស្ត្រីមានចំនួនមិនស្មើគ្នា ឬសំឡេងមិនឮខ្ទរខ្ទារដូចបុរសនៅក្នុងឧស្សាហកម្មបច្ចេកវិទ្យានៅឡើយ។ ដូច្នេះត្រូវធ្វើឱ្យសំឡេងរបស់យើងលឺនៅក្នុងកន្លែងធ្វើការ ដែលគ្រប់គ្រងដោយបុរស ហើយធ្វើឱ្យមានអារម្មណ៍ថា យើងធ្វើបាន ឬអាចចូលរួមការងារផ្សេងៗ ដើម្បីបញ្ចៀសបច្ចេកវិទ្យាពីភាពលំអៀងនិងឆ្ពោះទៅរកសមភាពពិតទាំងអស់គ្នា ។
ស្ត្រីត្រូវព្យាយាមស្នើសុំការទទួលខុសត្រូវកាន់តែច្រើន នៅកន្លែងធ្វើការ ដែលអាចផ្ដល់ឱ្យស្ត្រីនូវឱកាសបន្ថែមទៀត ក្នុងការចូលរួម និងធ្វើការជាមួយអ្នកដឹកនាំក្រុមផ្សេងទៀត។
៣. ការយល់ចិត្ត
អ្នកដឹកនាំតែងតែត្រូវការដើម្បីដឹកនាំការសន្ទនាត្រឡប់ទៅសេវាកម្មអតិថិជនវិញ។ ផ្ដោតលើសេវាកម្មអតិថិជន ផ្ដល់នូវគុណសម្បត្តិជាយុទ្ធសាស្ត្រដែលជួយឱ្យអាជីវកម្ម មានភាពខុសគ្នានៅក្នុងទីផ្សារ ដែលមានមនុស្សកាន់តែច្រើនឡើងៗ ។

លើសពីនេះក្រុមផ្ទៃក្នុងត្រូវការការគ្រប់គ្រងដែលយល់ចិត្ត និងគាំទ្រតម្រូវការរបស់ពួកគេ ដើម្បីឱ្យអាជីវកម្មរីកចម្រើន។
គន្លឹះដើម្បីសម្រេចបានទាំងពីរ គឺការយល់ចិត្ត។ ស្ត្រីត្រូវអនុវត្តការយល់ចិត្តនៅពេលណាដែលអាចធ្វើទៅបាន ដើម្បីបង្កើតការតភ្ជាប់ និងបញ្ឈប់ជម្លោះដែលអាចកើតមានមិនអាចស្មានដឹងមុន។
៤. ពូកែសម្របខ្លួន
ដូចដែលបានបង្ហាញ ថ្មីៗនេះជំងឺរាតត្បាតបានធ្វើឲ្យអាជីវកម្មដែលមានបំណងចង់ប្រកួតប្រជែងសម្របខ្លួន ឬវិវត្តជាញឹកញាប់ក្នុងល្បឿនដូចជារន្ទះ។
នេះមានន័យថា និយោជកនឹងពេញចិត្តដល់បេក្ខជនដែលបង្ហាញពីលក្ខណៈស្នូល នៃការបន្សាំខ្លួន ជាពិសេសនៅពេលពួកគេបំពេញតួនាទីស្នូល។
ជំនាញសម្របខ្លួនគឺជាសំណុំជំនាញដែលរួមបញ្ចូលសមត្ថភាពរបស់មនុស្សម្នាក់ ដើម្បីសម្រប ខ្លួនទៅនឹងការផ្លាស់ប្ដូរនៅក្នុងបរិយាកាសរបស់ពួកគេ។
ការចេះសម្របខ្លួនក្នុងអាជីព មានន័យថា យើងអាចឆ្លើយតបយ៉ាងរហ័សចំពោះការផ្លាស់ប្ដូរគំនិត និងការទទួលខុសត្រូវផ្សេងៗ៕
ប្រែសម្រួល ៖ សាង ស្រីល័ក្ខ
ចុចអាន៖ គន្លឹះរកស៊ីធ្វើជាអ្នកមានរបស់មនុស្សស្រី ដោយមិនចាំបាច់ពឹងបុរស
-
កីឡា១៦ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់



