ចរាចរណ៍
កុងតឺន័រមួយគ្រឿងរេចង្កូតបុកធ្លាយចូលសួនលក់ផ្កាបង្កការភ្ញាក់ផ្អើលទាំងព្រឹក
រថយន្តកុងតឺន័រមួយគ្រឿង បានរេចង្កូតបើកបុកចូលទៅនឹងផ្ទះបងប្អូនពលរដ្ឋអ្នកលក់ផ្កាមួយកន្លែង ធ្លាយចូលទៅខាងក្នុងរបងសួនផ្កា បង្កឱ្យមានការភ្ញាក់ផ្អើលទាំងព្រឹកនៅវេលាម៉ោង ៥ និង៤០នាទីព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនកើតហេតុ គេឃើញរថយន្តបង្កបើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅចូលក្រុងភ្នំពេញ។
លុះធ្វើដំណើរដល់ចំណុចកើតុ រថយន្តក៏រេចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមបណ្ដាលឱ្យបាក់ដួលដល់ដី ហើយហើយបន្តបុកធ្លាយរបងផ្ទះបងប្អូនពលរដ្ឋអ្នកលក់ផ្កា ធ្លាយចូលទៅដល់ខាងក្នុងសួន បណ្តាលឱ្យរបងទ្វារត្រូវរងការខូចខាតអស់៥ផ្ទាំង ហើយផ្កាជាច្រើនសម្រាប់ដាក់លក់ ត្រូវខូចខាតខ្ទេចអស់ផងដែរ។

ដោយឡែក តៃកុងរថយន្តបង្កបានបើកទ្វារចេញទៅក្រៅ ហើយរត់គេចបាត់ស្រមោលសូន្យឈឹងពីកន្លែងកើតហេតុតែម្តង ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះអន្តរាគមន៍វាស់វែងដើម្បីបន្តនីតិវិធីច្បាប់ ប៉ុន្តែដោយសារ ភាគីខាងរថយន្តបង្ក មានតំណាងចេញមុខមកដោះស្រាយសំណងជាមួយនឹងភាគីពលរដ្ឋម្ចាស់សួនផ្កា ក៏សមត្ថកិច្ចសម្រេចធ្វើការជួយសម្របសម្រួលតែម្តង។

បើទោះបីជាមានការសម្របសម្រួលជាមួយភាគីខាងរងគ្រោះក៏ដោយ ក៏សមត្ថកិច្ចនៅតែបន្តដកហូតរថយន្តខាងលើយកទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលខណ្ឌជាបណ្តោះអាសន្នសិនផងដែរ ព្រោះរថយន្តបង្កបានបើកបុកបង្គោលភ្លើងសាធារណះរបស់រដ្ឋ អញ្ចឹងហើយចំណុចនេះ តម្រូវឱ្យម្ចាស់រថយន្ត ឬតំណាង ត្រូវចូលខ្លួនទៅកាន់អធិការដ្ឋាននគរបាល ដើម្បីធ្វើការដោះស្រាយសំណងជូនរដ្ឋ តាមនីតិវិធីច្បាប់ផងដែរ។
សូមបញ្ជាក់ថា នៅក្នុងហេតុការណ៍ខាងលើនេះ ពុំមានបណ្តាលឱ្យមនុស្សណាម្នាក់រងរបួសឡើយ គឺខូចខាតតែទ្រព្យសម្បត្តិរដ្ឋ និងឯកជនប៉ុណ្ណោះ។ ហើយករណីនេះ គេពុំទាន់ដឹងថា បង្កឡើងដោយការធ្វេសប្រហែសរបស់តៃកុងពេលកំពុងបើកបរ ឬក៏រូបគេជួបនឹងឧបសគ្គអ្វីអោយប្រាកដឡើយ ព្រោះក្រោយកើតហេតុ គេរត់គេចខ្លួនបាត់ស្រមោល៕ ដោយៈ លីហេង
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


