KPT+
បាក់ទឹកចិត្តមិនទទួលការព្យាបាល អាចនាំឱ្យអ្នកជំងឺឈានដល់ការសម្លាប់ខ្លួន
មនុស្សដែលតែងតែមានអារម្មណ៍សោកសៅលើសពី២សប្ដាហ៍ឡើង ដោយធ្វើឲ្យរំខានដល់ការងារនិងការប្រាស្រ័យទាក់ទងប្រចាំថ្ងៃត្រូវបានចាត់ថ្នាក់ចូលជាអ្នកជំងឺបាក់ទឹកចិត្ត។ ជំងឺបាក់ទឹកចិត្តគេឧស្សាហ៍ជួបប្រទះណាស់ ជាពិសេសយុវវ័យ ហើយវាក៏អាចជាឃាតកលាក់មុខ ដែលអាចឆក់យកជីវិតមនុស្សជាច្រើន ប្រសិនមិនស្វែងរកជំនួយឬការព្យាបាលនោះទេ។

យោងតាមស្ថិតិរបស់អង្គការសុខភាពពិភពលោក ក្នុងមួយឆ្នាំៗ មានមនុស្សយ៉ាងតិចណាស់ ៣៥០ លាននាក់បានកើតជំងឺធ្លាក់ទឹកចិត្ត។
ដោយឡែកអ្នកជំងឺនេះច្រើនតែមានរោគសញ្ញាសំខាន់ៗរួមមាន អារម្មណ៍សោកសៅ បាត់បង់ចំណង់ដែលធ្លាប់ចូលចិត្ត អស់កម្លាំងជាប់ជាប្រចាំ រសេះរសោះឬអាចទៅជានិយាយស្ដី ឬធ្វើសកម្មភាពយឺតៗ ពិបាកផ្ចង់អារម្មណ៍ ភ្លេចភ្លាំងច្រើន គេងឆាប់ភ្ញាក់ឬចង់តែគេង មិនឃ្លានអាហារ ឬអាចទៅជាញ៉ាំច្រើនខុសពីធម្មតា លែងមានជំនឿជាក់លើខ្លួនឯង តែងតែបន្ទោសខ្លួនឯង ស្អប់ខ្លួនឯង គិតថាជីវិតគ្មានន័យ ឬគិតដល់ការសម្លាប់ខ្លួនក៏មាន។

អ្នកជំងឺបាក់ទឹកចិត្តដែលមិនបានទទួលការព្យាបាលត្រឹមត្រូវ នឹងបណ្ដាលឱ្យសមត្ថភាពការងារ ការសិក្សា ក៏ដូចជាការប្រាស្រ័យទាក់ទងរបស់ពួកគេធ្លាក់ចុះ។
ផលវិបាកធ្ងន់ធ្ងរបំផុតនៃជំងឺបាក់ទឹកចិត្ត នាំឱ្យអ្នកជំងឺអស់សង្ឃឹមដោយអាចឈានដល់ការធ្វើអត្តឃាត។ ក្នុងនោះ WHO បញ្ជាក់ថា មូលហេតុធំជាងគេនៃការសម្លាប់ខ្លួនគឺដោយសារជនរងគ្រោះមានជំងឺបាក់ទឹកចិត្តដោយមិនបានទទួលការព្យាបាលត្រឹមត្រូវហ្នឹងឯង។

ចំពោះការព្យាបាលប្រកបដោយប្រសិទ្ធភាពសម្រាប់ជំងឺបាក់ទឹកចិត្តភាគច្រើនត្រូវរួមផ្សំនឹងការព្យាបាលបែបវេជ្ជសាស្ត្រផង និងបែបចិត្តសាស្ត្រផង។ ការព្យាបាលបែបវេជ្ជសាស្ត្រសំដៅលើការប្រើថ្នាំប្រឆាំងការបាក់ទឹកចិត្ត រីឯការព្យាបាលបែបចិត្តសាស្ត្រមានដូចជា ការលើកទឹកចិត្តពីអ្នកជុំវិញខ្លួន ធ្វើសមាធិ និងរៀនពីរបៀបដោះស្រាយជាមួយភាពតានតឹងចិត្តជាដើម៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Healthline
ចុចអាន៖ បើដឹងខ្លួនថាស្រ្តេសខ្លាំង ហើយមិនរកពេលលំហែខ្លះ អាចឈានដល់ដំណាក់កាលកាន់តែយ៉ាប់
ចុចអាន៖ ផឹកស្រាមិនអាចជួយបំបាត់ទុក្ខទេ តែធ្វើឲ្យមានវិបត្តិផ្លូវចិត្តកាន់តែធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


