KPT+
ចាយ គឹមហ៊ាង៖ រាល់ប្រលោមលោករបស់អ្នកនិពន្ធ ម៉ីសន សុធារី ខ្ញុំអានមិនតិចជាង៣ដងទេ
ចំពោះរឿងបេះដូងមេគង្គគឺជាប្រភេទរឿងប្រលោមលោកមនោសញ្ចេតនា ហើយតាមរយៈភាគខ្លីៗដែលអ្នកនិពន្ធបានផុសនៅលើផេកកន្លងមក បានឆក់យកអារម្មណ៍ខ្ញុំឲ្យចង់អាននូវសាច់រឿងទាំងមូលថា តើនឹងមានខ្លឹមសារយ៉ាងណាខ្លះ (មើលទៅតួប្រុសដូចជាមានរឿងយល់ច្រឡំជាមួយតួស្រី) ដែលកន្លែងនេះចង់ដឹងណាស់ថា ដោះស្រាយរបៀបណា?



ចំណុចទីពីរអាចនិយាយថា ខ្ញុំជាហ្វេនផ្កាប់មុខម្នាក់របស់អ្នកនិពន្ធ រាល់សាច់រឿងប្រលោមលោកទាំងអស់របស់គាត់ គឺខ្ញុំអានមិនតិចជាង៣ដងទេ ពេលខ្លះខ្ញុំមានអារម្មណ៍ថាស្រ្តេស ខ្ញុំចូលអានប្រលោមលោកគាត់ដើម្បីកម្ចាត់អារម្មណ៍ស្រ្តេសចោល ខ្ញុំស្រលាញ់របៀបអ្នកនិពន្ធរៀបរាប់ពីអត្តចរិតតួអង្គ និងពាក្យពេចន៍សន្ទនារវាងតួអង្គនិងតួអង្គហាក់ដូចជាសាច់រឿងពិតនៅពិភពខាងក្រៅ មានវគ្គខ្លះអានហើយធ្វើឲ្យខ្ញុំញញឹមមិនដឹងខ្លួន (ច្រឡំថាខ្លួនឯងជាតួឯក ហេហេ) សុំសរសើរអ្នកនិពន្ធពូកែប្រើពាក្យពេចន៍មែនទែន។


ចំណែកទីបី ចំពោះអនាគត ខ្ញុំសុំធ្វើជាអ្នកអានដោយស្ម័គ្រស្មោះរបស់អ្នកនិពន្ធតែម្ដង៕
មិត្តអ្នកអានក៏អាចចូលអានរឿងប្រលោមលោកល្អៗជាច្រើនទៀត នៅលើវេបសាយរបស់អ្នកនិពន្ធ ម៉ីសន សុធារី ឬតាមរយៈផេក Meysan Sotheary Digital ឬតាមតេលេក្រាម https://t.me/Meysanchannel ផ្ទាល់បានណា!
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ទោះស្នេហ៍ឆ្ងាយហួសជើងមេឃ” ប្រលោមលោកពេញនិយមខ្លាំងក្នុងចំណោមយុវវ័យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១១ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


