ព័ត៌មានអន្ដរជាតិ
ខ្មាន់កាំភ្លើងចូលបាញ់ដល់ភូមិ សម្លាប់មនុស្សជាង១៣០នាក់ នៅ បួគីណាហ្វាសូ
បុរសប្រដាប់អាវុធបានសម្លាប់មនុស្សជាង១៣២នាក់ ក្នុងការវាយប្រហារលើភូមិមួយនៅភាគខាងជើងប្រទេស បួគីណាហ្វាសូ ដែលនេះជាការវាយប្រហារអាក្រក់បំផុតរបស់ប្រទេស ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
ផ្ទះនិងផ្សារក្នុងស្រុក ត្រូវបានដុតកម្ទេចអំឡុងការវាយឆ្មក់ពេលយប់ នៅក្នុងភូមិ Solhan។
គ្មានក្រុមណាមួយ ទទួលខុសត្រូវចំពោះអំពើហិង្សានេះទេ ប៉ុន្តែការវាយប្រហាររបស់ពួកឥស្លាមនិយម គឺតែងតែកើតឡើងនៅក្នុងប្រទេសនេះ ជាពិសេសនៅតាមតំបន់ព្រំដែន។
លោកប្រធានាធិបតី Roch Kabore បានប្រកាសការកាន់ទុក្ខថ្នាក់ជាតិរយៈពេល៣ថ្ងៃ ដោយនិយាយក្នុងសារ Twitter ថា “យើងត្រូវតែឈររួមគ្នា ប្រឆាំងនឹងកងកម្លាំងនៃអំពើអាក្រក់”។
លោកបានបន្ថែមថា បច្ចុប្បន្នកងកម្លាំងសន្តិសុខកំពុងស្វែងរកជនដៃដល់។
ប្រទេសបួគីណាហ្វាសូ កំពុងប្រឈមនឹងវិបត្តិសន្តិសុខកាន់តែខ្លាំងឡើងៗ ស្របពេលដែលក្រុមប្រដាប់អាវុធ ធ្វើសកម្មភាពវាយឆ្មក់និងចាប់ជំរិតនៅទូទាំងតំបន់។
នៅក្នុងការវាយប្រហារមួយទៀតកាលពីយប់ថ្ងៃសុក្រ មនុស្សចំនួន១៤នាក់ ត្រូវបានគេសម្លាប់នៅក្នុងភូមិ Tadaryat ដែលមានចម្ងាយប្រហែល១៥០គីឡូម៉ែត្រ ភាគខាងជើងភូមិ Solhan។
កាលពីខែមុន មានមនុស្ស៣០នាក់ បានស្លាប់ ក្នុងការវាយប្រហារ នៅភាគខាងកើតប្រទេស បួគីណាហ្វាសូ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ចេញពីវាយប្រហារប៉ុស្តិ៍យោធា ខ្មាន់កាំភ្លើងបន្តចាប់ជម្រិតក្មេងស្រីសិស្សសាលានីហ្សេរីយ៉ា ៣០០ នាក់
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


