ព័ត៌មានជាតិ
លោក ចម ប្រសិទ្ធ៖ វិធាន ៣កុំ ៣ការពារ ត្រូវតែបន្តអនុវត្តគ្រប់ពេល ខណៈមេរោគប្រភេទថ្មី B.1.617 មកដល់កម្ពុជាហើយនោះ
លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងនូវការជំរុញដល់ប្រជាពលរដ្ឋមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ កុំភ្លេចឲ្យសោះវិធាន៣កុំ ៣ការពារត្រូវតែបន្តអនុវត្តគ្រប់ពេលខណៈមេរោគប្រភេទថ្មី B.1.617 មកដល់កម្ពុជាហើយនោះនាពរលថ្មីៗកន្លងមកនេះ។

លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ថ្លែងបែបនេះនាថ្ងៃម្សិលមិញនៅមណ្ឌលចត្តាឡីស័ក សំរោងទង ខេត្តកំពង់ស្ពឺ ពេលដឹកនាំ និងមន្ត្រីក្រោមឱវាទក្រសួង បាននាំយកអំណោយជាម៉ាស់ចំនួន១មុឺនម៉ាស និងទឹកអាល់កុលចំនួន១០ កាន ស្មេីនឹង ៣០០លីត្រ ជូនដល់រដ្ឋបាលខេត្ត កំពង់ស្ពឺដែលមានលោក វៃ សំណាង អភិបាលនៃគណ:អភិបាលខេត្តកំពង់ស្ពឺ ចូលរួម ដោយលោកប្រធានមន្ទីរសុខាភិបាលខេត្ត និងមន្ត្រីក្រោមឱវាទមួយចំនួន ។

លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធបានថ្លែងថា អំណោយទាំងអស់នេះ គឺដេីម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេស វិធានការ “០៣កុំ ៣ ការពារ “ របស់ប្រមុខរាជរដ្ឋាភិបាល ខណៈពេលជំងឺរាតត្បាតដ៍កាចសាហាវនេះ កំពុងតែឆក់យកអាយុជីវិតពលរដ្ឋខ្មែរជាង២០០នាក់ និងឆ្លងជាង៣មុឺននាក់ទៅហើយនោះ។

នាឪកាសនោះដែរលោកអភិបាលខេត្តបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ នូវជំនួយដ៏មានសារ:សំខាន់នេះ ដើម្បីយកទៅប្រើប្រាស់ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ដ៍កាចសាហាវនេះ ។ ដោយឡែក លោក នួន សុភ័ន ប្រធាន មន្ទីរ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្ត កំពង់ស្ពឺ នាឱកាស នោះ ក៏បានឧបត្ថម្ភនូវម៉ាសចំនួន ៥ពាន់ ម៉ាស់ ដល់ លោក កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ដេីម្បី បន្តចែកជូនដល់តំបន់គោលដៅមួយចំនួនទៀត តាមតម្រូវការជាក់ស្តែង ។ ជាមួយគ្នានេះ លោក កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ និង ប្រតិភូអមដំណេីរក៏បានអញ្ជេីញចុះពិនិត្យការតបណ្តាញទឹកស្អាត សម្រាប់ការប្រេីប្រាស់ក្នុងមណ្ឌលចត្តាឡីស័ក សំរោងទង ផងដែរ ៕
អត្ថបទ ៖ វិមាន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


