ព័ត៌មានអន្ដរជាតិ
ប្រមុខ WHO ចេញមុខព្រមានស្របពេលផ្ទុះព័ត៌មានអំពីវ៉ាក់សាំងកូវីដ
កាលពីថ្ងៃចន្ទទី១៦ខែវិច្ឆិកា ប្រមុខអង្គការសុខភាពពិភពលោកបានសាទរចំពោះព័ត៌មានដ៏ល្អអំពីវ៉ាក់សាំងកូវីដប៉ុន្តែបានសម្តែងការព្រួយបារម្ភអំពីការកើនឡើងនូវករណីឆ្លងក្នុងប្រទេសជាច្រើនហើយបានទទូចថា វ៉ាក់សាំងមិនមែនជាជម្រើសតែមួយនោះទេ។
លោក Tedros Adhanom Ghebreyesus បានប្រាប់សន្និសីទកាសែតមួយថា “យើងបន្តទទួលបានព័ត៌មានល្អៗអំពីវ៉ាក់សាំងកូវីដហើយនៅតែមានសុទិដ្ឋិនិយមយ៉ាងប្រុងប្រយ័ត្នអំពីសក្តានុពលនៃឧបករណ៍ថ្មីដែលនឹងចាប់ផ្តើមមកដល់ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ”។
ប៉ុន្តែលោកបានបន្ថែមទៀតថា “នេះមិនមែនជាពេលវេលាសម្រាប់ការសប្បាយរីករាយទេ”។
ការអត្ថាធិប្បាយរបស់លោកបានធ្វើឡើងខណៈមានក្តីសង្ឃឹមកាន់តែខ្លាំងជាសកលនៃការយកឈ្នះលើជំងឺរាតត្បាតកូវីដ១៩បន្ទាប់ពីវ៉ាក់សាំងទីពីរត្រូវបានគេរកឃើញថា មានប្រសិទ្ធភាពជិត៩៥ភាគរយក្នុងការសាកល្បងដែលកំពុងបន្ត។
ព័ត៌មានពីក្រុមហ៊ុនជីវបច្ចេកវិទ្យារបស់អាមេរិក Moderna បាននាំមកនូវសុទិដ្ឋិនិយមដែលត្រូវការជាចាំបាច់ដល់ពិភពលោកដែលកំពុងប្រឈមនឹងការឆ្លងខ្លាំងនិងការរិតត្បិតថ្មីៗ។
វាបានកើតឡើងបន្ទាប់ពីលទ្ធផលស្រដៀងគ្នានេះត្រូវបានប្រកាសកាលពីសប្តាហ៍មុនសម្រាប់វ៉ាក់សាំងដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនឱសថយក្ស Pfizer និងដៃគូអាល្លឺម៉ង់របស់ខ្លួនគឺ BioNTech។
ប៉ុន្តែ WHO បានព្រមានថា ការចាក់ថ្នាំបង្ការរោគនៅតែត្រូវប្រើរយៈពេលយូរបើទោះបីជាករណីកូវីដ១៩និងការស្លាប់មានការកើនឡើងខ្ពស់នៅតាមតំបន់ជាច្រើននៃពិភពលោកក៏ដោយ។
លោក Tedros និយាយថា “នេះគឺជាវីរុសដ៏គ្រោះថ្នាក់ដែលអាចវាយប្រហារគ្រប់ប្រព័ន្ធទាំងអស់នៅក្នុងខ្លួន។ ប្រទេសទាំងឡាយដែលអនុញ្ញាតឲ្យវីរុសរាលដាលដោយមិនបានត្រួតពិនិត្យគឺកំពុងប្រលែងជាមួយភ្លើង។ វ៉ាក់សាំងតែមួយនឹងមិនបញ្ចប់ជំងឺរាតត្បាតទេ”។
គួរបញ្ជាក់ថា នៅទូទាំងពិភពលោក ការឆ្លងបានកើនឡើងដល់៥៤លានករណីខណៈមានមនុស្សស្លាប់ជាង១.៣លាននាក់ហើយអ្នកជំនាញបានព្រមានថា ប៉ុន្មានខែខាងមុខនឹងពិបាកនិងគ្រោះថ្នាក់កាន់តែខ្លាំង៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ AFP
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


