Connect with us

ព័ត៌មានជាតិ

ខេត្តកែប បញ្ជា​ឲ្យរុះរើ​ផ្ទាំងប៉ាណូ​ផ្សព្វផ្សាយ​ផលិតផល​​គ្រប់​ប្រភេទ ជំនួស​ដោយ​ផ្ទាំង​ផ្សព្វផ្សាយ​អប់រំ​វិញ

បានផុស

នៅ

​រដ្ឋបាលខេត្ត​កែប​ បាន​ប្រកាស​ឲ្យ​ម្ចាស់ក្រុមហ៊ុន​ ឬអាជីវកម្មផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ​រុះរេីបដា​ ឬផ្ទាំងប៉ាណូដែលមានខ្លឹមសារផ្សព្វផ្សាយផលិតផលគ្រប់ប្រភេទ​ ដោយដាក់ជំនួសមកវិញនូវខ្លឹមសារអប់រំនានា​ ពាក់ព័ន្ធ​នឹងវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

ក្នុង​សេចក្តី​ជូន​ដំណឹង​ អាជ្ញាធរ​បាន​ណែនាំ​ម្ចាស់ក្រុមហ៊ុន ឬអាជីវកម្មផ្សព្វផ្សាយពាណិជ្ជកម្ម ធ្វើការរុះរើបដា ឬផ្ទាំងប៉ាណូ​ដែលមានខ្លឹមសារផ្សព្វផ្សាយផលិតផល ដើម្បីរដ្ឋបាលខេត្តមានលទ្ធភាពយកបង្គោល ដែលក្រុមហ៊ុនបានដាក់កន្លងមក ដោយដាក់ជំនួសមកវិញនូវខ្លឹមសារអប់រំនានាពាក់ព័ន្ធនឹងវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការដាក់តាំងបដា ឬផ្ទាំងប៉ាណូនៅមូលដ្ឋានអាជីវកម្ម ឬនៅតាមទីសាធារណៈនានាក្នុងភូមិសាស្ត្រខេត្តកែប តាម​ស្ថានការណ៍នៃការរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ព្រឹត្តការណ៍២០ កុម្ភៈ ២០២១។

សេចក្តី​សម្រេច​នេះ​ចាប់អនុវត្ត​ពីថ្ងៃជូនដំណឹងនេះ រហូតដល់ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ជាកំហិត ករណីមិនអនុវត្តតាមសេចក្តីជូនដំណឹងនេះ រដ្ឋបាលខេត្តនឹងចាត់វិធានការតាមនីតិវិធីរដ្ឋបាល និងធ្វើការរុះរើ ដោយរាល់ការចំណាយជាបន្ទុករបស់ម្ចាស់ក្រុមហ៊ុន ហើយរាល់ការខូចខាតរដ្ឋបាលខេត្តមិនទទួលខុសត្រូវឡើយ៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម