ព័ត៌មានជាតិ
មន្ត្រីជំនាញចុះពិនិត្យទីតាំងផលិតស្រា ស និងឱសថស្ថានលក់អាកុល មួយចំនួននៅក្នុងខេត្តស្វាយរៀង
ក្រោយពីមានករណីពុលស្រា ស ស្លាប់នៅតាមបណ្តាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា មន្ត្រីជំនាញនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ សាខាខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ បានចុះត្រួតពិនិត្យទំនិញតាមដានទៅលើទីតាំងឱសថស្ថានលក់អាល់កុល ជែល និងកន្លែងផលិតស្រា ស ស្រាថ្នាំ និងហាងលក់ស្រា ស នៅក្រុងស្វាយរៀង និងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

លោក ផឹង និល ប្រធានសាខា ក ប ប ខេត្តបានឲ្យដឹងថា ដោយមានការណែនាំពីលោកប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន( ក ប ប) មន្ត្រីជំនាញបានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញផលិតផលអាល់កុល ជែលលាងដៃ និងតាមដានតម្លៃទំនិញនៅតាមបណ្ដាឪសថស្ថាន ជាពិសេសពិនិត្យទីតាំងផលិតស្រា ស នៅភូមិតាស្អាង ឃុំកំពង់ចម្លង ស្រុកស្វាយជ្រំ និងបានត្រួតពិនិត្យទៅលើ អាល់កុល ជែលលាងដៃ នៅតាម ឪសថស្ថានចំនួន១៣ទីតាំង និងស្រា ស ស្រាថ្នាំ ចំនួន១២ទីតាំង មន្ត្រីជំនាញបានប្រើប្រាស់ឧបករណធ្វើTest Kits (បឋម) ទៅលើអាល់កុល ជែលលាងដៃ និងស្រា ស ស្រាថ្នាំ ដើម្បីស្វែងរកសារធាតុមេតាណុល ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

លោក ផឹង និល បានបញ្ជាក់ថា ជាលទ្ធផលក្រោយការចុះអនុវត្តការងារ មន្ត្រីជំនាញបានរកឃើញទំនិញអាល់កុលក្លែងក្លាយចំនួន១៥លីត្រ ( មានសារធាតុមេតាណុល ) ហើយមន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូតទំនិញអាល់កុលក្លែងក្លាយទាំងនោះ ទៅធ្វើការកម្ទេចចោល។
ជាមួយគ្នានេះលោក ផឹង និល បានបញ្ជាក់ថា ការផលិតស្រា ស នៅខេត្តស្វាយរៀងភាគច្រើនគឺជា លក្ខណៈគ្រួសារ គឺគ្មានច្បាប់អនុញ្ញាតនោះទេ ហើយការបិតស្រាតាមគ្រួសារនេះ អ្នកផលិតស្ទើរតែ ទាំងអស់មិនធ្លាប់ទទួលបានការបណ្ដុះបណ្ដាលបច្ចេកទេសពីមន្ត្រីជំនាញនោះទេ គឺចេះតគ្នាពី ឪពុកម្ដាយ ជីដូន ជីតា ប៉ុណ្ណោះ ។

លោកបានបន្ថែមថា ក្រោយពីមន្ត្រីជំនាញបានធ្វើតេស្តទៅលើស្រា ស ឃើញថា ពុំបានដាក់សារធាតុមេតាណុលដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពនោះទេ។ ហើយមន្ត្រីជំនាញបានធ្វើការណែនាំឲ្យអ្នកផលិតស្រា ស នៅខេត្តស្វាយរៀង ត្រូវបិទស្រាទៅតាមលក្ខណៈបច្ចេកទេសឲ្យបានត្រឹមត្រូវ គឺបិទពីអង្ករសុទ្ធ ចៀសវាងកេងចំណេញដាក់សារធាតុហាមឃាត់ ដែលធ្វើឱ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋ៕
អត្ថបទ ៖ ភក្ដី





-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


