ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនយក្សលំដាប់ពិភពលោកចំនួន២ ចូលរួមវិភាគទានជួយ វៀតណាម ទិញវ៉ាក់សាំងកូវីដ
ក្រុមហ៊ុន Samsung Electronics និង Toyota Motor ស្ថិតក្នុងចំណោមវិនិយោគិនអន្តរជាតិឈានមុខគេរបស់ប្រទេសវៀតណាម ដែលបានចូលរួមវិភាគទានដល់មូលនិធិវ៉ាក់សាំងកូវីដរបស់រដ្ឋាភិបាលទីក្រុងហាណូយ។

ខណៈប្រទេសនេះកំពុងប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃករណីឆ្លងវីរុស ក្រុមហ៊ុនផលិតពហុជាតិសាសន៍មកពីប្រទេសកូរ៉េខាងត្បូង ជប៉ុននិងតៃវ៉ាន់ដែលធ្វើប្រតិបត្តិការនៅក្នុងប្រទេសវៀតណាម ត្រូវបានគេផ្តោតនៅក្នុងបញ្ជីអ្នកបរិច្ចាគបរទេសធំៗ តបតាមការអំពាវនាវពីលោកនាយករដ្ឋមន្ត្រី Pham Minh Chinh ដែលសុំការបរិច្ចាគពីអង្គភាពនិងបុគ្គល បរទេសនិងក្នុងស្រុក។

គិតត្រឹមថ្ងៃអង្គារ មូលនិធិវ៉ាក់សាំងនេះ ទទួលបានទឹកប្រាក់ចំនួន៤.១ ទ្រីលានដុង (១៨០ លានដុល្លារអាមេរិក) ពីអង្គការនិងបុគ្គលចំនួន ២៣១,៤៧១ ព្រមទាំងការប្តេជ្ញាចិត្តជួយជាទឹកប្រាក់ចំនួន ៣,២ ទ្រីលានដុងពីម្ចាស់ជំនួយផ្សេងទៀតផងដែរ។

យោងតាមបញ្ជីមួយដែលចេញដោយក្រសួងហិរញ្ញវត្ថុកាលពីថ្ងៃសៅរ៍បានឲ្យដឹងថា ក្រុមហ៊ុន Samsung បានបរិច្ចាគប្រាក់ចំនួន៤០ពាន់លានដុង ចំណែកក្រុមហ៊ុន Toyota Motor និង Foxconn មួយៗ បរិច្ចាគប្រាក់ចំនួន១០ពាន់លានដុង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Asia Nikkei
ចុចអាន៖ មិនធម្មតាចំនួនចាក់វ៉ាក់សាំងការពារកូវីដនៅទូទាំងប្រទេស ចិន ត្រឹមពេលនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


