Connect with us

ព័ត៌មានជាតិ

លោក នួនផារ័ត្ន ៖ កម្មករ​កម្មការីមួយ​ចំនួន​ប្រើ​ពាក្យ​មិន​សមរម្យ​មិនអាចទទួលយក​បាន​

បានផុស

នៅ

ភ្នំពេញ ៖ លោក នួន ផារ័ត្ន អភិបាល​រង​រាជធានីភ្នំពេញ​តាម​រយៈបណ្ដាញ​សង្គម​សរសេរថា កម្មករ​កម្មការី​ ភាគច្រើន​បាន​សហការ​ល្អ​តែ​មាន​មួយ​ចំនួនតូច​ដែល​មិន​បាន​ផ្តល់​នូវកិច្ច​សហការ​ល្អ​ជាមួយ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​ទេ​ រួម​ទាំង​ប្រើ​សំដី​មិន​សមរម្យ​មក​លើ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្តផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​បន្ត​ថា ក្នុង​នាម​អាជ្ញាធរ​យើង​ចាត់​ទុក​កាយវិការ​ដែល​មិន​សមរម្យ​ទាំង​នេះ ជា​ទង្វើ​ដែល​មិនអាច​ទទួលយក​បាន​ឡើយ ដោយហេតុថា ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត គឺជា​កងទ័ព​ស្ម័គ្រចិត្ត​រួមចំណែក​ប្រថុយ​នឹង​គ្រោះថ្នាក់ នៅក្នុង​សមរភូមិ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ដែល​ការស្ម័គ្រចិត្ត​នេះ គឺជា​កាយវិការ​គួរ​ឲ្យ​គោរព​ស្រលាញ់ និង​ស្ញប់ស្ញែង ។

ដូច្នេះ សូម​បងប្អូន​កម្មករ​-​កម្មការិនី​ទាំងអស់ ក៏ដូចជា​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ សូម​រួបរួម​គ្នា សាមគ្គី​គ្នា សហការ​ជាមួយ​អាជ្ញាធរ​យើងខ្ញុំ​ទាំងអស់គ្នា ក៏ដូចជា​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ទាំងអស់ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ដែលជា​គ្រោះថ្នាក់​ដ៏​កាច​សាហាវ​មួយ​នេះ៕

កែសម្រួលដោយ ៖ នាគព័ន្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម