ព័ត៌មានជាតិ
អាជ្ញាធរខេត្តណែនាំឲ្យម្ចាស់រោងចក្រ និង កម្មករកម្មការិនី បង្កើនកិច្ចការពារឲ្យបានម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩
កំពង់ឆ្នាំង ៖ ឯកឧត្តម អម សុភាអភិបាលរងខេត្តកំពង់ឆ្នាំង បានបានថ្លែងទៅកាន់កម្មករកម្មការិនីនិងម្ចាស់រោងចក្រអឹមវ៉េថា ត្រូវបង្កើននូវវិធានការ ការពារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ឲ្យបានម៉ឺងម៉ាត់បំផុត ដើម្បីចៀសផុតពីជំងឺកូវីដ១៩ ដ៏កាចសាហាវនេះ។

ឯកឧត្តមបានថ្ងៃបែបនេះនាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ នៅក្នុងរោងចក្រ អឹម និង វ៉េ ស្ថិត នៅក្រុងកំពង់ឆ្នាំង ក្នុងឱកាស ដឹកនាំក្រុមការងារ មន្ទីរជំនាញចុះផ្សព្វ ផ្សាយអំពីអំពីវិធានការរបស់រដ្ឋបា លខេត្តកំពង់ឆ្នាំង។

ឯកឧត្តម បានបន្តថា ជំងឺកូវីដ១៩ នៅខេត្តកំពង់ឆ្នាំង កំពុងតែកើតឡើ ងជាបន្តបន្ទាប់បង្កឲ្យមនុស្សឈឺនិងស្លាប់គួឱ្យព្រួយបារម្ភ ដូច្នេះដើម្បីជៀសពីជំងឺដ៏កាចសាហាវនេះ យើងទាំងអស់គ្នា ត្រូវរួមគ្នា ទប់ស្កាត់ប្រយុទ្ធប្រឆាំងកុំឱ្យរីករាលដាលចូលក្នុងសហគមន៍និងក្រុមគ្រួសាររបស់ខ្លួន។

ដោយឡែក មូលហេតុដែលក្រុម ការងារចុះមកផ្សព្វផ្សាយសេចក្តីណែនាំរបស់រដ្ឋបាលខេត្តនេះ ដោ យសារតាមបណ្តារោងសហគ្រាសគឺជាកន្លែងដែលប្រឈមខ្លាំង ក្នុងការចម្លងនៃជំងឺកូវីដ១៩ ប្រសិនបើតាមបណ្តារោងចក្រ សហគ្រាស និង កម្មករ កម្មការិនី អនុវត្តពុំទាន់ បានត្រឹមត្រូវ តាមវិធានការរបស់ក្រសួងសុខាភិបាលនោះទេ។ ដូចនេះម្ចាស់រោងចក្រត្រូវណែនាំឱ្យកម្មករ កម្មការិនី អនុវត្តតាមសេចក្តីណែនាំនេះ ដូចជាត្រូវពាក់ម៉ាស់ បាញ់អា ល់កុលលាងសំអាតដៃឱ្យបានញឹក ញាប់ ត្រូវរក្សាគម្លាតសុវត្ថិភាពដូចជានៅពេលហូបបាយត្រូវរក្សាគម្លាតឱ្យនៅឆ្ងាយពីគ្នា ពេលជិះ រថយន្តត្រូវពាក់ម៉ាស់ឱ្យបានគ្រប់គ្នា និងកុំជជែកគ្នាតែអាចឆ្លងជំងឺកូវីដ និង ត្រូវតាមដានសុខភាពខ្លួនឯងជាប្រចាំ ។

ប្រសិនបើមានការសង្ស័យថា ឆ្លងជំងឺកូវីដ១៩ ត្រូវរាយការ ណ៍មកអាជ្ញាធរ និង ប្រញាប់ទៅមន្ទីរពេទ្យរបស់រដ្ឋ។ រាល់ពេលដែលជ្រើសរើសកម្មករ កម្មការិនី ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ទីរសុខាភិបាលដើម្បីពិនិត្យធ្វើតេស្តសុខភាពរកជំងឺកូវីដ១៩។
ដោយ ៖ ឈៀងថារិទ្ធ




-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


