ព័ត៌មានជាតិ
ខេត្តសៀមរាបមានអ្នកឆ្លងកូវីដសរុបចំនួន៣៤៤នាក់ បូករួមទាំងការរកឃើញនៅថ្ងៃទី១០ ខែមិថុនា នេះ
រដ្ឋបាលខេត្តសៀមរាបបានបញ្ជាក់ពីតួលេខនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ទូទាំងខេត្ត គឺកើនឡើងដល់ចំនួន៣៤៤នាក់ ដែលតួលេខនេះ បូកបញ្ចូលទាំងការរកឃើញអ្នកឆ្លងថ្មីនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ។
រដ្ឋបាលខេត្តបានបញ្ជាក់ថា ការរកឃើញអ្នកឆ្លងថ្មីនៃជំងឺកូវីដ-១៩ នៅថ្ងៃទី១០ ខែមិថុនា នេះ មានចំនួន៤៥នាក់ ដែលជាករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ហើយនៅថ្ងៃទី១០ នេះដែរ ក៏មានអ្នកជំងឺចំនួន៣នាក់ បានជាសះស្បើយពីជំងឺកូវីដផងដែរ។
តួលេខដែលរដ្ឋបាលខេត្តសៀមរាបបានរកឃើញចំនួន៤៥នាក់ នៅថ្ងៃទី១០ ខែមិថុនា ធ្វើឲ្យខេត្តមានអ្នកឆ្លងសរុបកើនឡើងដល់៣៤៤នាក់ ជាសះស្បើយចំនួន១០៦នាក់ កំពុងសម្រាកព្យាបាលចំនួន២៣៦នាក់ និងករណីស្លាប់ចំនួន២នាក់៕
អត្ថបទ ៖ សុខុម



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


