Connect with us

កីឡា

ចាញ់ ស្លូវ៉ាគី យប់មិញ អ្នកចាំទី ប៉ូឡូញ បង្កើតប្រវត្តិសាស្រ្តមួយ នៅយូរ៉ូ

បានផុស

នៅ

អ្នកចាំទីជម្រើសជាតិប៉ូឡូញ មកពីក្លិបសេះបង្កង់ Juventus បានបង្កើតកំណត់ត្រាអាក្រក់មួយ ក្នុងការប្រកួតកាលពីយប់ថ្ងៃចន្ទជាមួយ ក្រុមជម្រើសជាតិស្លូវ៉ាគី។

កីឡាករ Wojciech Szczesny បានបង្កើតប្រវត្តិសាស្រ្ត ក្នុងការក្លាយជាអ្នកចាំទីដំបូងគេដែលធ្វើឲ្យបាល់ចូលទីខ្លួនឯង ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ យូរ៉ូ។

ក្នុងការប្រកួតពូល E កាលពីយប់មិញនេះ ប៉ូឡូញ ត្រូវរងបរាជ័យ ក្នុងលទ្ធផល ២-១ ខណៈមួយគូទៀតនៅពូល D ស្កុតឡែន ចាញ់ ឆែក ២-០។

គ្រាប់បាល់ Own Goal របស់ Szczesny បានកើតឡើងនៅ នាទីទី១៨។ ប៉ូឡូញ តាមស្មើវិញនៅនាទីទី៤៦ ស៊ុតដោយកីឡាករ Karol Linetty ប៉ុន្តែចូលមកដល់នាទីទី៦៩ ស្លូវ៉ាគី រកបានគ្រាប់ជ័យជម្នះដោយកីឡាករ Milan Skriniar។

ការប្រកួតមួយគូទៀតក្នុងពូល E កាលពីយប់នេះដែរ ក្រុមជម្រើសជាតិ អេស្ប៉ាញ ទទួលបានត្រឹមមួយពិន្ទុប៉ុណ្ណោះ ក្រោយស្មើជាមួយ ស៊ុយអែត ០-០៕ 

ប្រែសម្រួល៖ Vann Vann

ចុចអាន៖ អង់គ្លេស ឈ្នះការប្រកួតទី១ នៃពានរង្វាន់យូរ៉ូ ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម