ព័ត៌មានអន្ដរជាតិ
វ៉ាក់សាំងកូវីដមានសុវត្ថិភាពខ្លាំងចំពោះកុមារ និងជាផ្លូវត្រួសត្រាយទៅរកសភាពដូចដើមវិញ
អ្នកជំនាញនិយាយថា ឪពុកម្ដាយត្រូវដឹងថាការចាក់វ៉ាក់សាំងការពារកូវីដ គឺមានសុវត្ថិភាពនិងមានប្រសិទ្ធភាពសម្រាប់ក្មេងអាយុ ១២ ឆ្នាំឡើងទៅ។ ខណៈពេលដែលវ៉ាក់សាំង Pfizer ត្រូវបានអនុម័តនៅសហរដ្ឋអាមេរិក សម្រាប់ការប្រើប្រាស់ជាបន្ទាន់ក្នុងក្រុមអាយុនេះ ឪពុកម្ដាយត្រូវតែដឹងពីបញ្ហាមួយនេះ ហើយជួយណែនាំកូនៗគ្រប់គ្នាផងដែរ។

លោកស្រីវេជ្ជបណ្ឌិត Jessica Ericson គ្រូពេទ្យកុមារនៃជំងឺឆ្លងនៅមន្ទីរពេទ្យសុខភាពរដ្ឋ Penn រដ្ឋ Hershey និយាយថា “ វ៉ាក់សាំងទាំងនេះបានឆ្លងកាត់ការសិក្សាយ៉ាងម៉ត់ចត់ ហើយត្រូវបានគេរកឃើញថាមានសុវត្ថិភាព។ ខ្ញុំដឹងថាប្រជាជនមានការព្រួយបារម្ភអំពីផលប៉ះពាល់រយៈពេលវែង ចាប់តាំងពីវ៉ាក់សាំងបានសាកល្បងក្នុងរយៈពេល ៩ ខែទៅមួយឆ្នាំ។ ប៉ុន្តែផលប៉ះពាល់ភាគច្រើន កើតឡើងក្នុងរយៈពេលពីរបីថ្ងៃដំបូងប៉ុណ្ណោះ” ។
ផលប៉ះពាល់ដែលអាចកើតមានចំពោះកុមារ គឺដូចគ្នានឹងមនុស្សពេញវ័យដែរ។ ពួកគេរួមមានគ្រុនក្ដៅទាប ឈឺចាប់ រាងកាយអស់កម្លាំង និងឈឺចាប់នៅកន្លែងចាក់ថ្នាំ។ ប្រសិនបើកុមារមានរោគសញ្ញាដែលមានរយៈពេលលើសពីពីរថ្ងៃ ដូចជាក្ដៅខ្លួន ៣៨. ៨អង្សារសេ ឬខ្ពស់ជាងនេះ ឪពុកម្ដាយគួរតែទូរស័ព្ទទៅក្រុមគ្រូពេទ្យឬនាំគេទៅមន្ទីរពេទ្យ។

លោកស្រី Ericson បន្ថែមថា វ៉ាក់សាំងនេះមានសុវត្ថិភាពសម្រាប់កុមារដែលមានអាឡ័កស៊ីឬស្ថានភាពសុខភាពរ៉ាំរ៉ៃ ហើយមានសុវត្ថិភាពក្នុងការផ្ដល់ថ្នាំបង្ការកុមារដទៃទៀត។ ការសាកល្បងវ៉ាក់សាំងជាមួយក្មេងជំទង់ មិនបានរាយការណ៍ពីប្រតិកម្មឬផលវិបាកមិនល្អទេ ហើយវ៉ាក់សាំងត្រូវបានគេរកឃើញថាមានប្រសិទ្ធភាព ១០០% ចំពោះក្មេងអាយុពី ១២ ទៅ ១៥ ឆ្នាំដែលជាអត្រាមួយប្រសើរ ក្នុងចំណោមមនុស្សពេញវ័យ។

ទោះយ៉ាងណា ឪពុកម្ដាយខ្លះអាចស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំងកូនៗ របស់ពួកគេ ដោយសារតែពួកគេដឹងថា កុមារមិនងាយឆ្លងឬរាលដាលមេរោគរហ័សជាងមនុស្សធំឡើយ។
ប៉ុន្តែនៅពេលកុមារចាក់វ៉ាក់សាំង នោះពួកគេនឹងទទួលបានអត្ថប្រយោជន៍មួយផ្សេងទៀត គឺពួកគេមិនចាំបាច់ផ្ដាច់ខ្លួនឬធ្វើតេស្តឡើយ ជាពិសេសនោះគឺថា ការចាក់វ៉ាក់សាំងជាវិធីល្អនិងលឿនបំផុត ដើម្បីបន្តជីវិតធម្មតាដូចពូពីមុន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖វៀតណាម ត្រៀមទិញវ៉ាក់សាំងកូវីដ-១៩ ចាក់ឲ្យកុមារ
ចុចអាន៖វ៉ាក់សាំង Moderna ជិតទទួលបានការអនុញ្ញាតប្រើប្រាស់ជាបន្ទាន់សម្រាប់កុមារអាយុពី ១២ ទៅ ១៧ ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


