ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌដូនពេញ សម្រេចបើកដំណើរការវិញហើយវត្តសារាវ័នតេជោ
បន្ទាប់ពីបិទមួយរយៈសម្រាប់វត្តសារាវ័នតេជោ ដោយសារតែជំងឺកូវីដបានឆ្លងព្រះសង្ឃសិស្សនិស្សិតនិងតាជីយាយជីនោះនៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និង បើកទីតាំងដំណើរការជាប្រក្រតីឡើងវិញ នូវទីតាំងវត្តសារ៉ាវ័ន្តតេជោ បន្ទាប់ពីបានបិទខ្ទប់ (Lockdown) កន្លងមក ។

លោកសុខ ពេញវុធ អភិបាលខណ្ឌដូនពេញបានមានប្រសាសន៍ថាដោយទទួលបានការអនុញ្ញាតពីលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ទើបនៅរសៀលថ្ងៃនេះលោកបានដឹកនាំក្រុមការងារចុះពិនិត្យ និង បើកទីតាំងដំណើរការជាប្រក្រតីឡើងវិញ នូវទីតាំងវត្តសារ៉ាវ័ន្តតេជោ បន្ទាប់ពីបានបិទខ្ទប់ (Lockdown) កន្លងមកតាមវិធានការសុខាភិបាល ។

សូមបញ្ជាក់ថា ទីតាំងវត្តសារាវ័ន្តតេជោ បានបើកដំណើរការឡើងវិញ ប៉ុន្តែត្រូវបិទកុដិរបស់ព្រះសង្ឃចំនួន០៥ រួមមានៈ កុដិលេខ១០-២៦-១៧-០១និងកុដលេខ០៩ ជាបណ្តោះអាសន្នដោយតម្រូវអោយព្រះសង្ឃ និងអ្នកស្នាក់នៅជាមួយបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ បន្តទៀត។ ចំពោះកុដិដែលបើកដំណើរការឡើងវិញ គឺមិនអនុញ្ញាតឲ្យធ្វើពិធីផ្សេងៗដែលមានការជួបជុំព្រះសង្ឃ ឬពុទ្ធបរិស័ទ ដែលអាចមានហានីភ័យនោះទេ និង ត្រូវអនុវត្តតាមវិធានការរបសើក្រសួងសុខាភិបាលឲ្យបានខ្ចប់ខ្ជួនផងដែរ៕
ដោយ ៖ រស្មី








-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៨ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២០ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន