ជីវិតកម្សាន្ដ
ជាប់ឈ្មោះជាមេម៉ាយ តែតារាស្រី៦ដួងនេះរស់លើគំនរទ្រព្យដោយសុខស្រួល
ជាការពិតមិនត្រឹមតែរក្សាបានប្រជាប្រិយភាពនិងការគាំទ្រច្រើនពីទស្សនិកជនគ្រប់មជ្ឈដ្ឋាននោះទេ មកដល់ឆ្នាំ២០២១នេះគេក៏កត់សម្គាល់ថា មានតារាស្រី៦ដួង បើទោះជាក្លាយទៅជាស្រី្ដមេម៉ាយមែន តែរស់នៅយ៉ាងហ៊ឺហាស៊ីវិល័យ។
ចំពោះតារាស្រី៦ដួងដែលត្រូវបានការសរសើរនិងមហាជនមើលឃើញថាជាអ្នកមេម៉ាយទ្រព្យស្តុកមានលុយចាយពេញៗដៃនោះរួមមាន៖
១-ពិធីការិនី យុគ ចិន្ដា ទោះបីកន្លងមកមិនធ្លាប់ប្រកាសពីចំណងអាពាហ៍ពិពាហ៍ក្តី ប៉ុន្ដែអ្នកនាងបង្កើតបានកូនស្រីម្នាក់មានវ័យ១៨ឆ្នាំទៅហើយ។ កូនស្រីឈ្មោះ យុគ ដាពេជ្រ ហៅស្រី អម ខណ:ពិធីការិនីដ៏មានឥទ្ធិពលរូបនេះត្រូវបានគេយល់ថា បច្ចុប្បន្នគឺទ្រព្យតម្លៃរាប់លានដុល្លារបូករួមមុខជំនួញជាច្រើន ផ្ទះជួល ដីធ្លី និងកំពុងរស់នៅផ្ទះវីឡាស្កឹមស្កៃព្រមទាំងជិះរថយន្ដទំនើបៗដូចជា Land Cruiser Prado និងTundra ជាដើម។


២-តារាសម្តែង ចន ច័ន្ទលក្ខិណា គេចាំថាបានលែងលះអតីតស្វាមីលោក យុត្ថា រ៉ាឆាន្នី កាលពីឆ្នាំ២០១៣ ក្រោយរៀបការរក្សានូវស្នេហ៍បាន១៧ឆ្នាំ និងដោយបន្សល់ចំណងដៃកូនស្រីម្នាក់ឈ្មោះ នី ចិន្ដា ចូលពេញវ័យជំទង់ទៅហើយ។
យ៉ាងណាមិញអ្នកនាង ចន ច័ន្ទលក្ខិណា បច្ចុប្បន្នក៏កំពុងតែភ្ជាប់ស្នេហ៍ជាមួយលោក ហេង ឡុង រស់នៅក្នុងជីវិតស៊ីវិល័យតាមរយៈការស្នាក់នៅខុនដូ និងមានផ្ទះវីឡា ព្រមទាំងមុខជំនួញមួយចំនួន ហើយប្រើប្រាស់រថយន្ដទំនើបៗដូចជា Range Rover ហើយមានលុយចាយពេញដៃទៀតផង។


៣-តារាសម្តែងនិងពិធីការិនី កែវ នីសា បន្ទាប់ពីលែងលះប្ដីអាណិកជនខ្មែរមកពីអាមេរិកលោក គាំ វ៉ារី កាលពីឆ្នាំ២០០៩ ហើយចែកផ្លូវគ្នាជាមួយអតីតសង្សារ សាន ផានិត និងលោក លឹម ជាឡាយ បច្ចុប្បន្ននេះមានដំណឹងថា នាងកំពុងសាងស្នេហ៍ថ្មីដោយអាថ៌កំបាំង។ តារាស្រីមានឈ្មោះជាមេម៉ាយចាយរាងរូបស្រស់ កែវ នីសា សព្វថ្ងៃត្រូវបានអ្នកគាំទ្រសង្កេតឃើញកំពុងរស់នៅផ្ទះវីឡា និងជិះរថយន្ដទំនើប Land Cruiser និង Alphard។


៤-អ្នកនាង ឈួន សុវណ្ណឆ័យ ក្រៅពីអាជីពសិល្ប: នាងគឺជាថៅកែចិញ្ចឹមជ្រូកមានកសិដ្ឋានមួយនាទឹកដីខេត្តកំពង់ស្ពឺ។នាងបានលែងលះប្ដីដែលជាមន្រ្ដីបម្រើការនៅស្ថានទូតបារាំងកាលពីឆ្នាំ២០០៦ ដោយបន្សល់ចំណងដៃកូន៣នាក់ (ប្រុស១-ស្រី២) បន្ទាប់ពីធ្លាក់ខ្លួនជាស្រ្តីមេម៉ាយ១៥ឆ្នាំនេះ សុវណ្ណឆ័យ កាន់តែមានជីវភាពហក់ឡើងស្ទើមិនគួរឲ្យជឿដូចជាពេលនេះ នាងរស់នៅផ្ទះវីឡាស្កឹមស្កៃ និងជិះរថយន្ដទំនើបៗដូចជា Rolls Royce, Lexus Lx570, Alphard ,និង Ford ជាដើម។


៥-តារាចម្រៀង ពេជ្រ សោភា ក៏បានចែកផ្លូវគ្នាជាមួយអតីតស្វាមីអាណិកជនខ្មែរមកពីអាមេរិកលោក ឡៅ ឆលី កាលពីឆ្នាំ២០១៦ ក្រោយរៀបការបានមិនដល់១ឆ្នាំផង។ បច្ចុប្បន្ន សោភា ក៏កំពុងសាងស្នេហ៍ថ្មីជាមួយលោក ឆឹម សក្កដា ។
ពេជ្រ សោភា ក៏ជាតារាស្រីម្នាក់ដែលហ៊ឺហារមិនចាញ់មិត្តភក្តិរួមជំនាន់ឡើយ ហើយសព្វថ្ងៃនាងរស់នៅក្នុងផ្ទះវីឡាយ៉ាងប្រណិតជាមួយការប្រើប្រាស់រថយន្ដទំនើបៗដូចជា Porsche, Mercedes , Range Rover និង Audi ផងដែរ។


៦-តារាចម្រៀង សុខ ស្រីនាង បើគិតមកទល់ពេលនេះមានរយ:ពេលច្រើនឆ្នាំមកហើយដែលបានកាត់ផ្តាច់ចំណងស្នេហ៍ជាមួយអតីតស្វាមីលោក ស៊ី សុវត្ថិ បន្ទាប់រស់នៅជាមួយគ្នាបានមួយរយ:ខ្លីកន្លងទៅនោះ។ យ៉ាងណាមិញបច្ចុប្បន្នក៏មានព័ត៌មាននៃការសាងសម្ព័ន្ធភាពស្នេហារថ្មីជាមួយអ្នកសិល្ប:ដូចគ្នាផងដែរ។ មិនខុសពីតារាស្រីឯទៀតទេ ស្រីនាង សព្វ ថ្ងៃក៏ជាតារាស្រីម្នាក់មានភាពហ៊ឺហារសម្បូរលុយចាយពេញដៃនិងប្រើប្រាស់របស់របរទំនើបៗទៀតផង៕


អត្ថបទ៖ ចាន់រ៉ា
ចុចអាន៖ មេម៉ាយចាយរាង ណូម័រ មិនស្កប់ស្កល់នឹងសម្រស់ធម្មជាតិរបស់ខ្លួន បានចំណាយលុយជាច្រើនកែសម្ផស្សបន្ថែម
ចុចអាន៖ មិនដល់មួយខែផង បាត់បង់សិល្បករចាស់-ក្មេង ៥រូប គួរឲ្យសោកស្តាយបំផុត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


