មិនដល់មួយខែផង បាត់បង់សិល្បករចាស់-ក្មេង ៥រូប គួរឲ្យសោកស្តាយបំផុត
Connect with us
Helistar Cambodia - Helicopter Charter Services

ជីវិតកម្សាន្ដ

មិនដល់មួយខែផង បាត់បង់សិល្បករចាស់-ក្មេង ៥រូប គួរឲ្យសោកស្តាយបំផុត

បានផុស

នៅ

គិតមកទល់ពេលនេះមានរយ:ពេលមិនដល់មួយខែផងដែលត្រូវបានគេសង្កេតឃើញថា មានអ្នកសិល្ប:ប្រុស-ស្រីចាស់ក្មេងរបស់ខ្មែរចំនួន៥រូបបានបាត់បង់ជីវិតគួរឲ្យសោកស្តាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះការបាត់បង់នូវធនធានអ្នកសិល្ប:ទាំងនោះបានធ្វើឲ្យមហាជនមានការសោកស្តាយនិងក្តុកក្តួលខ្លាំងបំផុត។ តារាសិល្ប:ក្មេងចាស់ប្រុស-ស្រីទាំ ង៥រូបដែលទទួលមរណភាពនោះរួមមាន៖

១. តារាចម្រៀងអ្នកនាង ស៊ិន ឧត្តមផល្លា បានទទួ លមរណភាពកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២ ១ ដោយសារជំងឺមហារីកកូនកណ្តុរ។

២. កវីនិពន្ធចម្រៀងជើងចាស់ល្បីឈ្មោះលោកគ្រូ ស៊ុំ សារឿន បានទទួលមរណភាពកាលពីវេលាម៉ោ ង១១និង២០នាទីព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០ ២១ ក្នុងជន្មាយុ៦៩ឆ្នាំ ដោយរោគាពាធ។

៣. អតីតតារាកំប្លែងស្ថិតក្នុងក្រុមនាយ ពែកមី គឺលោក សំខាន់ លាស់ ហៅនាយ តោ បានស្លាប់កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ដោយរោគមហារីកក្រពះធ្ងន់ធ្ងរ។

៤. ព្រឹទ្ធាចារ្យ ទេវនាដ ឯម ធាយ បានទទួលមរណ ភាពនៅវេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រចូលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ក្នុងជន្មាយុ៨៨ ឆ្នាំ។ សពរបស់លោកយាយត្រូវបានបូជាភ្លាមៗផងដែរ ក្រោយតេស្តសំណាករកឃើញជំងឺកូវីដ-១៩ ។

៥. លោកព្រឹទ្ធាចារ្យ​ ម៉ក់​ កាណេន​ ហៅលោកតា​ សាឡាត់ សិល្បករផ្នែកអាយ៉ៃដ៏ល្បីល្បាញមួយរូបនៃកម្ពុជាបានទទួលមរណភាពកាលពីថ្ងៃទី១៨ ខែ មិថុនាឆ្នាំ២០២១ ដោយរោគាពាធ​ក្នុងជន្មាយុ ៧៤ ឆ្នាំនៅគេហដ្ឋានរបស់លោក​ក្នុងរាជធានីភ្នំពេញ។

សូមបញ្ជាក់ដែរថាដំណឹងមរណទុក្ខដ៏ក្រៀមក្រំនិងសោកសៅចំពោះអ្នកសិល្ប:ទាំង៥រូបនេះបានធ្វើឲ្យអ្នកសិល្ប:រួមអាជីពព្រមទាំងអ្នកគាំទ្រមួយចំនួនធំបានសម្តែងការចូលរួមសោកស្តាយយ៉ាងខ្លាំងជាមួយក្រុមគ្រួសារសព។ ម្យ៉ាងនេះក៏ជាការបាត់បង់ធន ធានសិល្ប:ដ៏មានតម្លៃផងដែរ៕

អត្ថបទ៖ ចាន់រ៉ា

ចុចអាន៖ ប្រវត្តិសង្ខេប និង​បណ្ដាំចុងក្រោយមុនព្រឹទ្ធាចារ្យអាយ៉ៃ សាឡាត់ មុនចែកឋាន

ចុចអាន៖ តារាសម្តែង ចាន់ ស្រីរ័ត្ន ប្រកាសឆ្លងកូវីដ-១៩និងស្នើឲ្យអ្នកពាក់ព័ន្ធទៅធ្វើតេស្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services