Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី កំពុងបារម្ភចំពោះ អាមេរិក ជំរុញទំនាក់ទំនងយោធានៅអាស៊ី

បានផុស

នៅ

ក្រសួងការពារជាតិរុស្ស៊ីបានសម្តែងការព្រួយបារម្ភថា សហរដ្ឋអាមេរិកកំពុងពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយជប៉ុន ឥណ្ឌា និងអូស្ត្រាលី ដើម្បីគ្រប់គ្រងតំបន់អាស៊ីប៉ាស៊ីហ្វិក ។

ប្រធានទីភ្នាក់ងារចារកម្មយោធារុស្ស៊ី GRU គឺលោក Igor Kostyukov បាននិយាយកាលពីថ្ងៃពុធថា បច្ចុប្បន្នរុស្ស៊ី បានដាក់ជាក្រុមលើសហរដ្ឋអាមេរិក ជប៉ុន ឥណ្ឌា និងអូស្ត្រាលី ថាជា “ប្រទេស Quad” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Kostyukov បាននិយាយថា សហរដ្ឋអាមេរិកកំពុងព្យាយាមបង្កើតអ្វីមួយដូចជា អង្គការណាតូ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ពាក់ព័ន្ធនឹងប្រទេសឥណ្ឌាដែលបានប្រកាន់យកគោលការណ៍ការទូតឯករាជ្យ ។

ទន្ទឹមនោះ ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បាននិយាយនៅក្នុងសារជាវីដេអូថា “ជាធម្មតា យើងមិនដែលអើពើទេ ប៉ុន្តែយើងព្រួយបារម្ភអំពីការកសាងសក្តានុពល និងហេដ្ឋារចនាសម្ព័ន្ធយោធាជាបន្តរបស់ណាតូ នៅក្នុងតំបន់ជុំវិញព្រំដែនរុស្ស៊ី” ។

ទីក្រុងម៉ូស្គូទំនងជាមានការព្រួយបារម្ភចំពោះទីក្រុងវ៉ាស៊ីនតោន ដែលបានពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដូចដែលធ្លាប់បានធ្វើនៅអឺរ៉ុប ដោយបន្ថែមអតីតសាធារណរដ្ឋសូវៀតចូលទៅក្នុងអង្គការណាតូ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ រុស្ស៊ី បាញ់ទៅលើនាវាចម្បាំង អង់គ្លេស បន្ទាប់ពីចូលដែនទឹកក្បែរតំបន់គ្រីមៀ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម