ព័ត៌មានអន្ដរជាតិ
វិធានការការពារខ្លួន ពីកូវីដបំប្លែងខ្លួនច្រើនប្រភេទ ពេលចូលផ្សារទិញម្ហូបតាមតូប
នៅក្នុងផ្សារដ្ឋ ជាទូទៅយើងមិនអាចរក្សាគំលាតក្នុងការដើរទិញម្ហូបអាហារ ដូចផ្សាឯកជនធំៗបានទេ។ ប៉ុន្តែយើងអាចមានវិធីដើម្បីការពារខ្លួន ពីជំងឺកូវីដធម្មតា និងវីរុសបំប្លែងខ្លួនផ្សេងទៀតដែលកំពុងវាយលុកពាសពេញពិភពលោក។
១ កំណត់ចំនួនមនុស្សដែលត្រូវចូលទិញនៅតូបលក់ម្ហូប

នៅពេលឃើញមានមនុស្សច្រើនចូលទិញតូបឬហាងតែមួយ ដោយមិនរក្សាគំលាតគ្នា សុំកុំប្រជៀតទៅបង្កជាការណែនមនុស្សឲ្យសោះ! យល់ល្អសូមរង់ចាំស្ងប់ស្ងាត់សិនសឹមចូលទៅទិញ។ បើអាចគួរទិញពេលព្រឹក ទើបពុំសូវមានមនុស្សច្រើន។
២ ពាក់ម៉ាសបាញ់អាកុលលើដៃឲ្យញឹកញាប់

កុំប្រហែលឲ្យសោះចំពោះបញ្ហានេះ អ្នកភ្លេចតែបន្តិច មេរោគដ៏សាហាវនេះ នឹងជ្រៀតចូលរាងកាយភ្លាម។ ពេលទទួលបានប្រាក់អាប់ហើយ សូមប្រញាប់បាញ់អាកុលលើក្រដាស់ប្រាក់ ឬរបស់ដែលយើងបានទិញជាពិសេស។
៣ រក្សាគំលាតជានិច្ចមិនថាកាលៈទេសៈបែបណា

រក្សាគំលាតឲ្យបានល្អបំផុតតាមដែលអ្នកអាចធ្វើបាន មិនថាកន្លែងនោះមានមនុស្សច្រើនយ៉ាងណា អ្នកត្រូវឈរឲ្យឆ្ងាយពីគេ។ ត្រូវយកចិត្តទុកដាក់ចំពោះអ្នកដើរផ្សារផ្សេងទៀត ហើយព្យាយាមយកអ្វីដែលអ្នកប៉ះ នៅពេលជ្រើសរើសយកគ្រឿងទេស។
៤ បើអាចសូមព្យាយាមទូទាត់ប្រាក់តាមកម្មវិធី
ប្រើប័ណ្ណឥណទានជំនួសសាច់ប្រាក់ដោយប្រើកម្មវិធីទូទាត់តាមហាងឬតូបលក់ម្ហូប ប្រសិនបើអ្នកអាច។ ព្រោះសម័យនេះម្នាក់ៗអាចប្រើការទូទាត់តាមរយះកម្មវិធីទាំងនោះបាន។
៥ ផ្លាស់ប្ដូរសំលៀកបំពាក់ឲ្យបានលឿនបំផុត

មុនពេលចូលក្នុងផ្ទះ សូមដោះស្បែកជើង ហើយបាញ់អាកុលឬលាងសំអាតទុកនៅក្រៅផ្ទះសិន។ ប្រញាប់ដោះសម្លៀកបំពាក់ចេញ ហើយដាក់វាទៅក្នុងម៉ាស៊ីនបោកគក់ឬចានធុនបោកខោអាវ។ អាចបោគគក់ពេលក្រោយក៏បាន បើរវល់ជាមួយការងារផ្សេង។ សំខាន់អ្នកបានត្រាំខោអាវអស់នោះជាមួយសាប៊ូ។
៦ បញ្ជាទិញតាមអ៊ិនធរណេត

បើមិនចង់ទៅផ្សារឲ្យលើសម៉ោង ខ្លាចមេរោគជ្រៀតចូល យើងក៏អាចអាចបញ្ជាទិញគ្រឿងទេសតាមអ៊ិនធរណេតសម្រាប់ការដឹកជញ្ជូនទៅដល់ផ្ទះឬទិញនៅខាងក្រៅហាងជិតៗ។ សេវាកម្មដឹកជញ្ចូនផ្តល់ជូននូវការដឹកជញ្ជូនដោយគ្មានការប៉ះពាល់ ហើយពួកគេទុកផលិតផលនៅមាត់ទ្វាររបស់យើង ដោយមិនចាំបាច់ត្រូវប៉ះពាល់ផ្ទាល់ជាមួយគ្នាឡើយ។ យើងក៏អាចបញ្ជាទិញសេវាកម្មដឹកជញ្ជូនអាហារ ដើម្បីបញ្ចៀសការកកកុញគ្នានៅតាមផ្សារឬកន្លែងបិទជិតផ្សេងទៀត។
គួរបញ្ជាក់ថា លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលក៏ធ្លាប់បានអំពាវកុំឲ្យពលរដ្ឋទាំងអស់កុំប្រមូលផ្តុំគ្នា ឬទៅកន្លែងបិទជិត ពិសេសអនុវត្តវិធាន ៣កុំ ៣ការពារឲ្យបានល្អ ដើម្បីជៀសជាងការឆ្លងកូវីដ ” សូមបងប្អូនចង់ចាំថា ទោះបីបងប្អូនចូលទៅក្នុងទីផ្សារក៏ដោយ ធ្វើយ៉ាងណាកុំឲ្យខ្លួនយើង នៅក្នុងទីតាំងនោះ លើសទី១៥នាទី ដែលនេះជាចំណុចសំខាន់ណាស់ត្រូវចង់ចាំទាំងអស់គ្នា។ បើចង់ទៅទិញអ្វីត្រូវគិតពីផ្ទះឲ្យហើយ អញ្ចឹងទៅដល់ភ្លាម ត្រូវអនុវត្តវិធានការការពារ ៣ការពារ ហើយទៅកុំឲ្យនៅទីនោះលើសទី១៥នាទី ព្រោះយើងនៅលើសពី១៥នាទី ជាពេលវេលាមួយសម្រាប់ឲ្យវីរុសកូវីស១៩ អាចវាយលុកចូលក្នុងសរីរាង្គយើងបានលឿនណាស់ ” ។
ចុងក្រោយ សូមពលរដ្ឋទាំងអស់ត្រូវតែអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល ឲ្យបានខ្ចាប់ខ្ចួន។ បើពុំនោះទេ យើងនឹងក្លាយជាជនរងគ្រោះ ដោយសារកូវីដបំប្លែងខ្លួនច្រើនប្រភេទមិនខានទេ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មូលហេតុសំខាន់ៗដែលវីរុសបំប្លែងថ្មីប្រភេទ Delta គួរឲ្យខ្លាចជាងកូវីដ-១៩
ចុចអាន៖ជាការពិតដែលថា អាកាសធាតុត្រជាក់ កាន់តែធ្វើឲ្យវីរុសកូវីដ ងាយឆ្លង?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


