ព័ត៌មានអន្ដរជាតិ
ជាការពិតដែលថា អាកាសធាតុត្រជាក់ កាន់តែធ្វើឲ្យវីរុសកូវីដ ងាយឆ្លង?
យើងសង្កេតមើលទៅ ជំងឺកូវីដ-១៩ បង្ហាញរោគសញ្ញាស្រដៀងនឹង ជំងឺផ្ដាសាយ ដែលគ្នាយើងឧស្សាហ៍កើតក្នុងខែត្រជាក់។ ចុះជំងឺកូវីដ-១៩ អាចកាន់តែងាយឆ្លងក្នុងខែត្រជាក់ឬអត់?

យោងទៅតាមការសិក្សារបស់ក្រុមអ្នកស្រាវជ្រាវសហរដ្ឋអាមេរិកមួយក្រុម ដែលបានធ្វើឡើងកាលពីខែ វិច្ឆិកា ឆ្នាំ២០២០ បានអះអាងឲ្យដឹងថា ស្ថេរភាពនៃវីរុសកូវីដ-១៩ អាចផ្លាស់ប្ដូរបានទៅតាមសីតុណ្ហភាព និងកម្រិតសំណើម។ សីតុណ្ហភាពទាប និងកម្រិតសំណើមខ្ពស់ ជួយរក្សាស្ថេរភាពរបស់វីរុសបានយូរ ជាហេតុបណ្ដាលឲ្យងាយមានការឆ្លងច្រើន។ ប៉ុន្តែនេះមិនមែនជាព័ត៌មានថ្មីទេ ក្រុមអ្នកស្រាវជ្រាវក៏បានឲ្យដឹងដែរថា វីរុសផ្សេងទៀតដូចជា ផ្ដាសាយធំ(Influenza) និងវីរុសផ្លូវដង្ហើមមួយចំនួនទៀត ក៏ងាយឆ្លងលឿនក្នុងអាកាសធាតុត្រជាក់ដូចនឹងជំងឺកូវីដ-១៩ដែរ។
ទន្ទឹមនឹងនេះ ការសិក្សាមួយទៀតទៅលើប្រធានដូចគ្នារបស់សកលវិទ្យាល័យ Texas នៃរដ្ធ Austin សហរដ្ឋអាមេរិកបានបង្ហាញឲ្យដឹងថា ខណៈពេលដែលអាកាសធាតុត្រជាក់អាចជាកត្តាមួយបណ្ដាលឲ្យវីរុសងាយឆ្លង តែវាមិនចោទជាបញ្ហាគួរឲ្យបារម្ភដូចសកម្មភាពរបស់មនុស្សដូចជាការមិនពាក់ម៉ាស់ការពារនោះទេ។ ក្នុងការសិក្សានេះ បានលើកឡើងថា អាកាសធាតុក្ដៅ ឬត្រជាក់តែឯង មិនអាចផ្ដល់ផលប៉ះពាល់ជាបញ្ហាធ្ងន់ធ្ងរដល់ការរីករាលដាលនៃវីរុសទេ។

ទោះយ៉ាងណាក្ដី អង្គការសុខភាពពិភពលោ (WHO) ក៏បានឲ្យដឹងពីមុនមកដែរថា ជំងឺកូវីដ-១៩ ជាជំងឺផ្លូវដង្ហើមដ៏កាចសាហាវ ទោះបីជាអាកាសធាតុត្រជាក់ខ្លាំង ឬក្ដៅខ្លាំងក៏មិនអាចសម្លាប់វីរុសនេះ បញ្ឈប់ការរីករាលដាលបានដែរ ប្រសិនបើយើងមិនគោរពតាមការណែនាំរបស់អង្គការសុខភាពពិភពលោក។ ហេតុនេះហើយ ទោះចាក់វ៉ាក់សាំងហើយក្ដី មិនទាន់ចាក់ក្ដី ពេលទៅទីជិតទីឆ្ងាយ ត្រូវតែពាក់ម៉ាស់ជានិច្ច មានអាល់កុលលាងដៃជាប់ខ្លួន និងរក្សាគម្លាត ចៀសវាងកន្លែងមនុស្សច្រើនកកកុញ៕
ចុចអាន៖អ្នកជំនាញ៖ រដូវភ្លៀងអាចបង្កើនហានិភ័យចម្លងកូវីដ-១៩កាន់តែខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១៩ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


