ព័ត៌មានជាតិ
ថៃប្រគល់ពលករ ៩នាក់លបឆ្លងដែនខុសច្បាប់ ឱ្យប៉ូលិសព្រំដែនកម្ពុជា
ខេត្តបាត់ដំបង៖ ពលករខ្មែរចំនួន១០នាក់ក្នុងនោះមានស្រី៥នាក់ ត្រូវបានទាហានឈុតខ្មៅថៃ ដែលឈរជើងតាមបន្ទាត់ព្រំដែន ធ្វើការទំនាក់ទំនង និងប្រគល់មកឱ្យប៉ូលិសការពារព្រំដែនរបស់កម្ពុជាវិញ បន្ទាប់ពីបានឃាត់ខ្លួន ខណៈពួកគេលបឆ្លងដែនទៅរកការងារនៅក្នុងប្រទេសថៃដោយខុសច្បាប់។

ការប្រគល់ពលករទាំងអស់នេះ គឺបានធ្វើឡើងនៅក្បែរច្រកអន្តរជាតិ បានផាក់កាត ច្រកអន្តរជាតិព្រំ ដោយភាគីថៃបានអះអាងថា ពលករទាំងនេះបានឆ្លងដែនត្រង់ចំណុចលូដាច់ ក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ហើយចូលទៅក្នុងទឹកដីថៃត្រង់ចំណុចភូមិ៤ ឃុំខ្លងយ៉ៃ ស្រុកពោងណាំរ៉ន ខេត្តច័ន្ទបុរី។
មុននឹងប្រគល់ពលករទាំងនោះមកឱ្យកម្ពុជាវិញ ទាហានថៃបានត្រួតពិនិត្យកម្តៅ ព្រមទាំងបានឱ្យបាយកញ្ចប់បរិភោគសិនដែរ ដោយភាគីថៃបានផ្តោតទៅលើការពង្រឹងតាមខ្សែបន្ទាត់ព្រំដែនរវាងភាគីទាំងពី នៅក្នុងដំណាក់កាល ការទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ទាំងអស់គ្នា៕
អត្ថបទ៖ សោ និយមរ័ត្ន




-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


