ព័ត៌មានអន្ដរជាតិ
អាមេរិក ប្រាប់អ៊ីស្រាអែលពីគម្រោងវាយអ៊ីរ៉ង់បន្ថែមទៀត ប៉ុន្តែហាមអ៊ីស្រាអែល លូកដៃចូលរួម
សហរដ្ឋអាមេរិកបានជូនដំណឹងដល់អ៊ីស្រាអែលថា ខ្លួនមានគម្រោងបង្កើនយុទ្ធនាការយោធាប្រឆាំងនឹងអ៊ីរ៉ង់ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ តែទីក្រុងវ៉ាស៊ីនតោនមិនឱ្យអ៊ីស្រាអែលលូកដៃជាមួយខ្លួន ដើម្បីវាយប្រហារក្នុងពេលនេះឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីស្រាអែល KAN កាលពីថ្ងៃអាទិត្យ។

ដោយដកស្រង់ប្រភពសន្តិសុខអ៊ីស្រាអែល និងអាមេរិក សុំមិនបញ្ចេញឈ្មោះបានប្រាប់សារព័ត៌មាន KAN ថា ទីក្រុងវ៉ាស៊ីនតោនបានប្រាប់ទីក្រុង Tel Aviv ថា ខ្លួនចង់រក្សាអ៊ីស្រាអែលឱ្យនៅក្រៅក្នុងដំណាក់កាលបច្ចុប្បន្ននៃការកើនឡើងនេះ ទោះបីជាមានការពិភាក្សាពីសេណារីយ៉ូដែលអាចកើតមានពាក់ព័ន្ធនឹងការសងសឹករបស់អ៊ីរ៉ង់ប្រឆាំងនឹងអ៊ីស្រាអែលក៏ដោយ។
អំឡុងពេលពិគ្រោះយោបល់ជាយុទ្ធសាស្ត្ររវាងសម្ព័ន្ធមិត្តទាំងពីរបង្ហាញថា អ៊ីរ៉ង់អាចបើកការវាយប្រហារលើអ៊ីស្រាអែល បង្កឱ្យមានការសងសឹករបស់អ៊ីស្រាអែលទៅលើអ៊ីរ៉ង់វិញ ជាសេណារីយ៉ូដែលទីក្រុងវ៉ាស៊ីនតោន កំពុងស្វែងរកការជៀសវាងសម្រាប់ពេលនេះ។
សារព័ត៌មាន KAN បន្ថែមទៀតថា អាមេរិកបានពង្រឹងវត្តមានយោធារបស់ខ្លួនក្នុងតំបន់ ដោយបញ្ជូនឧបករណ៍យោធា និងគ្រាប់រំសេវបន្ថែមទៅកាន់អ៊ីស្រាអែលក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ដើម្បីគាំទ្រយន្តហោះចម្បាំងខ្លួន។
យន្តហោះចាក់ប្រេងតាមអាកាសរបស់អាមេរិកជាង ១០គ្រឿងបានទៅដល់អ៊ីស្រាអែលពីអឺរ៉ុប និងមូលដ្ឋានទ័ពអាកាស Al Udeid ក្នុងប្រទេសកាតា ជាផ្នែកមួយនៃការរៀបចំសម្រាប់ការវាយប្រហារដែលអាចកើតមានរបស់អ៊ីរ៉ង់លើមូលដ្ឋានយោធារបស់អាមេរិកក្នុងតំបន់។
ដោយឡែក គេហទំព័រព័ត៌មានអ៊ីស្រាអែល Walla ដកស្រង់ប្រភពពីកងទ័ពអាកាសអ៊ីស្រាអែល សុំមិនបញ្ចេញឈ្មោះម្នាក់ ថា យោធាអាមេរិកមានគម្រោងដាក់ពង្រាយយន្តហោះចាក់ប្រេងតាមអាកាសចំនួន ១០០គ្រឿងទៅកាន់មូលដ្ឋានទ័ពអ៊ីស្រាអែល និងអាកាសយានដ្ឋាន Ramon នៅភាគខាងត្បូងអ៊ីស្រាអែល។
ប្រភពដដែលនិយាយថា ការកើនឡើងបន្ថែមក្នុងការវាយប្រហាររបស់អាមេរិកលើអ៊ីរ៉ង់នឹងតម្រូវឱ្យមានយន្តហោះចាក់ប្រេងបន្ថែម ដើម្បីឈរជើងនៅអ៊ីស្រាអែល។
យន្តហោះមួយចំនួនក៏អាចដំណើរការពីអាកាសយានដ្ឋានអន្តរជាតិ Ben Gurion ជិតទីក្រុង Tel Aviv ដោយកត់សម្គាល់ថា យន្តហោះចាក់ប្រេងបន្ថែមចំនួន ១៤គ្រឿងរបស់អាមេរិកបានទៅដល់អ៊ីស្រាអែល កាលពីចុងសប្តាហ៍រួចហើយ។
គួរបញ្ជាក់ថា អាមេរិកបានបង្កើនការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយអ៊ីរ៉ង់បានសងសឹកដោយការវាយប្រហារផ្តោតលើទីតាំង និងមូលដ្ឋានយោធាអាមេរិកនៅប្រទេសក្នុងតំបន់ជាច្រើន៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២៣ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


