Connect with us

កូវីដ-១៩

រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង​ចេញ​សេចក្តី​ជូនដំណឹង​ស្ដីពី អ្នក​វិជ្ជមាន កូ​វីដ១៩ ចំនួន២​នាក់ ទទួល​មរណភាព​

បានផុស

នៅ

កំពង់ឆ្នាំង ៖ រដ្ឋបាលខេត្ត​កំពង់ឆ្នាំង​នៅ​ល្ងាច​ថ្ងៃទី០២ ខែ​កក្ក​ដា ឆ្នាំ ២០២១ នេះ បានចេញ​សេចក្តីជូនដំណឹង​ស្ដីពី​មរណភាព ជនជាតិ​ខ្មែរ​២​នាក់ ម្នាក់​ជា​ស្ត្រី មាន​វិជ្ជមាន​កូ​វីដ​១៩ នៅ​ថ្ងៃទី​០២ ខែ​កក្កដា​ឆ្នាំ​២០២១ នៅ ក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង។

ជនជាតិ​ខ្មែរ​ដែល​បាន​ទទួល មរណភាព​ដោយសារ​ជំងឺ​កូ​វីដ​១៩ ខាងលើនេះ​មាន ១ ឈ្មោះ ឌិ​ត សុផាត អាយុ ៦១ ឆ្នាំ​រស់នៅ​ភូមិ​ផ្សារ​លើ​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ។ បាន​ចូលមក​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​បែក​បង្អែក​ខេត្តកំពង់ឆ្នាំង វេលា​ម៉ោង ៨និង៣៥​នាទី​ព្រឹក​ថ្ងៃទី​០១ ខែកក្កដា រកឃើញ​វិជ្ជមាន​កូ​វីដ​១៩។ និង​បានទទួល​មរណ​ភាព​នៅ​វេលា​ម៉ោង ១៨និង៣០ ល្ងាច​ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ​២០២១ នៅក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ឆ្នាំង។

២ ឈ្មោះ អៀង អ៊ី​វ អាយុ ៨០ ឆ្នាំ​រស់នៅ​ភូមិ​កណ្ដាល សង្កាត់​កំពង់ ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។ បាន​ចូលមក​សម្រាក​ព្យាបាល នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង​វេលា​ម៉ោង ១០និង៣០​នាទី ព្រឹក​ថ្ងៃទី​២១ ខែ​មិ​ថុនា ឆ្នាំ​២០២១ ដោយ​ក្រុមគ្រូពេទ្យ​បានធ្វើ​តេស្ត​ពិនិត្យឃើញ​មាន​វិជ្ជមាន​កូ​វីដ​១៩ ហើយ​បានដាក់​សម្រាក​ឲ្យ​ព្យាបាល​ក្នុង​អាគារ​ជំងឺឆ្លង​នៃ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង​។ ដោយ​ស្ថានភាព​ជំងឺ​មួយថ្ងៃ​ចេះតែ​ធ្ងន់ៗ​ទៅ អ្នកជំងឺ​ក៏បាន​ទទួលមរណភាព​នៅវេលា​ម៉ោង ២២ និង ៣០ នាទី​យប់ ថ្ងៃ ទី​០១ ខែ​កក្ក​ដា ឆ្នាំ​២០២១។

រដ្ឋបាលខេត្ត​កំពង់ឆ្នាំង​ក៏បាន​អំពាវ នាវ​ផងដែរ​ដល់​ប្រជាពលរដ្ឋនៅក្នុង​ខេត្តកំពង់ឆ្នាំង​ទាំងអស់​សូម​ចូលរួម​ចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ ដែល​កំពុង​រាលដាល​ឆ្លង​ចូលក្នុង​សហគម​ន៍​ដោយ​ត្រូវអនុវត្ត​វិធានការ ៣ កុំ​នឹង ៣ ការពារ​ឱ្យបាន​ម៉ឺងម៉ាត់​បំផុត៕

ដោយ ៖ ឈៀង​ថា​រិ​ទ្ធ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម