ព័ត៌មានជាតិ
លោក ជិន ម៉ាលីន សម្តែងការសោកស្តាយចំពោះការសម្រេចចិត្តរបស់អាមេរិក ដោយសារតែផលប្រយោជន៍នយោបាយ
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ សម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់អាមេរិក ក្នុងការបញ្ចប់និស្សិតកម្ពុជាចំនួន៦នាក់មុនកាលកំណត់ ដែលកំពុងសិក្សានៅបណ្ឌិតសភាយោធា ហើយបានអះអាងថា ទង្វើអាមេរិក គឺដោយសារតែផលប្រយោជន៍នយោបាយផ្ទាល់ខ្លួន។
លោក ជិន ម៉ាលីន បញ្ជាក់ប្រាប់កម្ពុជាថ្មីនាល្ងាចថ្ងៃទី០២ ខែកក្កដា យ៉ាងនេះថា “ខ្ញុំមានការសោកស្ដាយ ពីព្រោះនិស្សិតទាំងនេះ គឺខាងអាមេរិកជាអ្នកធ្វើការសម្ភាសន៍ និងជ្រើសរើសដោយផ្ទាល់ខ្លួនឯង អញ្ចឹងគាត់មិនគួរណាធ្វើការសម្រេចចិត្តមួយ ដែលប៉ះពាល់ដល់អនាគតរបស់និស្សិតទាំងអស់នេះ ដែលរៀនមិនទាន់ចប់ ដោយសារតែផលប្រយោជន៍នយោបាយរបស់ខ្លួននោះទេ”។
លោក ជិន ម៉ាលីន បញ្ជាក់ដែរថា “នេះបានហៅថា បិតាប្រជាធិបតេយ្យមែន ជំនួយមានចំណង, នយោបាយការទូតបែបអសីលធម៌, ខឹងឪពុកម្តាយ ធ្វើអីមិនកើត មកវាយកូនគេជាការព្រមាន Sick”។
សូមបញ្ជាក់ថា យោងតាមការផ្សាយរបស់វិទ្យុ VOA និស្សិតកម្ពុជាចំនួន៦នាក់ ដែលកំពុងសិក្សានៅបណ្ឌិតសភាយោធាចំនួនបួន ក្នុងសហរដ្ឋអាមេរិក ត្រូវបានប្រាប់ឲ្យផ្អាកការសិក្សាមុនពេលកំណត់នៅពេលបញ្ចប់ឆ្នាំសិក្សាឆ្នាំនេះ។ និស្សិតទាំង៦រូបនេះ កំពុងសិក្សានៅបណ្ឌិតសភាយោធាជើងគោក West Point ចំនួន២ រូប បណ្ឌិតសភាទ័ពអាកាសចំនួន២រូប កងទ័ពជើងទឹកចំនួន១រូប និងឆ្មាំសមុទ្រចំនួន១រូប។
និស្សិតទាំងនេះ ខ្លះបានសិក្សាដល់ឆ្នាំទី៤ ដែលនឹងត្រូវបញ្ចប់ក្នុងឆ្នាំសិក្សាថ្មី២០២២ខាងមុខ។ ពួកគេត្រូវបានជ្រើសរើសតាមរយៈកម្មវិធីអាហារូបករណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកដោយស្ថានទូតប្រចាំនៅកម្ពុជាជ្រើសរើសដោយផ្ទាល់ហើយអ្នកខ្លះមិនទាន់មានក្របខណ្ឌជាទាហាននៅក្នុងជួរកងយោធពលខេមរភូមិន្ទនៅឡើយទេ។
បើតាមលោក Arend Zwartjes អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅរាជធានីភ្នំពេញបានពន្យល់ប្រាប់អ្នកសារព័ត៌មានថា កម្ពុជាបានកាត់បន្ថយកិច្ចសហប្រតិបត្តិការលើផ្នែកជាច្រើន នៃទំនាក់ទំនងទ្វេភាគីជាប្រពៃណីរវាងយោធា និងយោធា ដូច្នេះកម្ពុជាបានបាត់បង់ភាពស្របច្បាប់ក្នុងការទទួលបានកម្មវិធីសិក្សាផ្នែកយោធារបស់សហរដ្ឋអាមេរិក៕
ដោយ ៖ កោះកែវ
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង