សុខភាព
មូលហេតុដែលក្តៅខ្លួន ក្នុងអំឡុងពេលមានផ្ទៃពោះ!
ក្នុងអំឡុងពេលមានផ្ទៃពោះ គឺជាការកើនឡើងកម្តៅខ្លួនធំជាង ឬ ស្មើ ៣៧.៨ អង្សាសេ។
១) មូលហេតុដែលនាំឲ្យមានការកើនឡើងកម្ដៅក្នុងអំឡុងពេលមានផ្ទៃពោះ មានបីប្រភេទគឺ:
ក. មូលហេតុមិនសូវធ្ងន់ធ្ងរ៖
– រលាកត្រចៀក
– រលាកបំពង់ក
– រលាកទងសួត
– ផ្តាសាយធំ
ខ. មូលហេតុធ្ងន់ធ្ងរ៖
– ការរលាកតម្រងនោម
– ការរលាក ប្រដាប់បន្តពូជ
– ការរលាកស្រោមទឹកភ្លោះ
– ស្អូច, Toxoplasmose , cytomegalovirus , herpès , រលាកសួត ,ស្រឡទែន,រលាកថ្លើមប្រភេទ B ,C, របេង, listeriose , ជំងឺអេដស៍

គ. មូលហេតុដែលអាចបណ្តាលឲ្យមានការវះកាត់បន្ទាន់មានដូចជា៖
– រលាកខ្នែងពោះវៀន
– រលាកថង់ទឹកប្រមាត់
២) រោគសញ្ញាដែលអាចកើតមានឡើងគួបផ្សំជាមួយការកើនឡើងនៃកម្ដៅ៖
ក. សញ្ញានៃការពិបាកបត់ជើងតូចមានដូចជា៖
– នោមពិបាក
– នោមមិនអស់
– នោមក្រហាយ
– ឈឺចង្កេះ
– នោមមានឈាម
ខ. សញ្ញាផ្នែកប្រដាប់រំលាយអាហារ ៖
– រាគ
– ក្អួត ចង្អោរ
– ចុកពោះ
គ. សញ្ញានៃផ្លូវដង្ហើម ៖
– ក្អក
– ហត់
– ពិបាកដកដង្ហើម
– និងថប់ដើមទ្រូង
ឃ. សញ្ញានៃប្រដាប់បន្តពូជ ៖
– ធ្លាក់សខ្លាំង មានក្លិនស្អុយ
– ការធ្លាក់ឈាម
– ការហូរខ្ទុះ
*បញ្ជាក់: ចំពោះការបង្ករោគដោយ ប៉ារ៉ាស៊ីត, វីរុស ឬ បាក់តេរីមួយចំនួនធំគឺមិនបណ្តាលឲ្យ មានសញ្ញាតម្អូញអ្វីទាំងអស់ ដូច្នេះទាមទារអោយស្ត្រីមានផ្ទៃពោះទាំងអស់ត្រូវមកពិនិត្យផ្ទៃពោះ និងធ្វើតេស្តឈាមរកមេរោគមួយចំនួន ឲ្យបានទៀងទាត់ និងទាន់ពេលវេលា។
៣) កត្តាប្រឈមនៅពេលដែលមានអាការៈគ្រុនក្តៅក្នុងអំឡុងពេលមានផ្ទៃពោះមានដូចជា៖
– អាចបណ្តាលឲ្យរលូតកូន
– កូនកើតមិនគ្រប់ខែ
– ទារកស្លាប់ក្នុងពោះ
– ជំងឺដែលអាចកើតមានលើទារកដែលបណ្តាលមកពីការឆ្លងរោគពីម្តាយទៅកូន។
៤) វិធីការពារ និងព្យាបាល៖
– ត្រូវនៅឲ្យឆ្ងាយពីសត្វឆ្មា ឬសត្វអាចបង្ករោគមួយចំនួនទៀត

– មិនត្រូវបរិភោគ សាច់ឆៅ ឬបន្លែឆៅ ដែលលាងសម្អាតមិនបានស្អាតល្អ
– មិនត្រូវបរិភោគ អាហារផ្អាប់ ឬអាហាររក្សាក្នុងទូរទឹកកករយៈពេលយូរ ព្រោះវាមានផ្ទុកនូវប៉ារ៉ាស៊ីតមួយចំនួន
– ត្រូវនៅឲ្យឆ្ងាយពីក្មេង ឬកុមារដែលកើតអុតស្វាយ ឬ ស្អូចព្រោះបណ្តាលឲ្យឆ្លងបាន
– ត្រូវមកពិនិត្យផ្ទៃពោះ និងពិនិត្យឈាមដើម្បីស្វែងរកមេរោគមួយចំនួន ដែលអាចបង្កហានិភ័យដល់ទារកក្នុងផ្ទៃ
– បើមានអាការៈក្តៅខ្លួន កម្ដៅលើស ឬស្មើ ៣៧.៨ អង្សាសេ ត្រូវមកមន្ទីរពេទ្យកាល់ម៉ែតជាបន្ទាន់ ដើម្បីទទួលបានការព្យាបាល និងស្វែងរកមូលហេតុ ឲ្យបានទាន់ពេលវេលា ជៀសវាងការបង្កគ្រោះថ្នាក់ដល់ម្តាយ និងទារកក្នុងផ្ទៃ។

«សុភមង្គលក្នុងគ្រួសារបានដោយសារ គ្មានការចម្លងមេរោគចំពោះម្តាយ និងកូន»៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ផលវិបាកនៃជំងឺលើសសម្ពាធឈាម!
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី



