Connect with us

ព័ត៌មានអន្ដរជាតិ

ចារកម្មកូរ៉េខាងត្បូងបញ្ជាក់សុខភាពលោក គីម ជុងអ៊ុន ក្រោយស្រកទម្ងន់អស់ ២០ គីឡូក្រាម

បានផុស

នៅ

សេវាកម្មស៊ើបការណ៍ជាតិរបស់ប្រទេសកូរ៉េខាងត្បូង (NIS) បានបង្ហាញថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន មិនមានបញ្ហាសុខភាពនោះទេ បើទោះបីជាស្រកទម្ងន់ ១០ ទៅ ២០ គីឡូក្រាមក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះក៏ដោយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Ha Tae-keung សមាជិកគណៈកម្មាធិការស៊ើបការណ៍សម្ងាត់ របស់សភាកូរ៉េខាងត្បូងបានប្រាប់ សារព័ត៌មាន Yonhap នៅថ្ងៃព្រហស្បតិ៍ថា អស់រយៈពេល ៤ ខែមកហើយ ដែលមេដឹកនាំកូរ៉េខាងជើងបានតមអាហារ ប៉ុន្តែលោកនៅតែមានសុខភាពល្អ ។

ដោយដកស្រង់សម្ដីពី NIS លោក Ha Tae-keung បាននិយាយថា “ថ្មីៗនេះលោក គីម បានស្រកទម្ងន់ ១០ ទៅ២០ គីឡូក្រាម ហើយបន្តចូលរួមសកម្មភាពដឹកនាំធម្មតា” ។

កន្លងមកកាសែតកូរ៉េខាងត្បូង Chosun Ilbo ធ្លាប់បានរាយការណ៍ថា លោក គីម មានកម្ពស់ ១៧០ សង់ទីម៉ែត្រ និងមានទម្ងន់ ១៤០ គីឡូក្រាម ។

ទន្ទឹមនោះ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងកាលពីពេលថ្មីៗនេះ បានបង្ហាញថា មេដឹកនាំរបស់ប្រទេសនេះបានស្រកទម្ងន់ ដោយសារតែគាត់កំពុងធ្វើការងារយ៉ាងល្អរបស់ប្រទេស ។ ជាមួយគ្នានេះដែរ ប្រព័ន្ធផ្សព្វផ្សាយបរទេសជាច្រើន ក៏បានលើកឡើងដែរថា ការសម្រកទម្ងន់ដែលលោក គីម កំពុងជួបប្រទះ ពិតជាអាចជាសញ្ញានៃបញ្ហាសុខភាពដ៏ធំមួយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ គ្រាន់តែឃើញ គីម ជុងអ៊ុន ស្រកគីឡូ ប្រជាជនកូរ៉េខាងជើង ស្រក់ទឹកភ្នែកបណ្តើរៗហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម