វប្បធម៌ ជំនឿ
ចាស់ៗហាមមិនឱ្យគេងបន្ទប់ ៣ ប្រភេទ ពេលស្នាក់នៅផ្ទះសំណាក់ឬសណ្ឋាគារ
កុំគិតថាមិនអី ព្រោះអ្នកគេងតែមួយយប់ពីរយប់ រួចក៏ត្រឡប់ទៅគេហដ្ឋានខ្លួនឯងវិញ។ តាមពិត ទោះស្នាក់នៅរយៈពេលខ្លីក៏ដោយ ចាស់ៗពីដើមត្រណមណាស់ ក្នុងការសម្រាកកន្លែងផ្សេងក្រៅពីផ្ទះ។ នេះក៏ដោយសារ ពួកគាត់ជឿថា រើសបន្ទប់គេងមិនត្រូវហុងស៊ុយ យើងអាចជួបរឿងមិនល្អ ឈឺថ្កាត់ ឬខ្មោចសណ្ឋិតជាដើម។
ដូច្នេះ ចៀសបាន គប្បីចៀស បន្ទប់ណាដែលដែលមានលក្ខណៈ ៣ យ៉ាងដូចខាងក្រោម៖
១-កុំដេកគ្រែដែលបុកចំទ្វារបន្ទប់

បុរាណពោលថា ទ្វារបន្ទប់ទល់មុខចំគ្រែដេក ជាទំនាយគ្រោះអាក្រក់ច្រើនជាងលាភ។ នេះជារឿងអពមង្គលសម្រាប់អ្នកស្នាក់អាស្រ័យគ្រប់រូប ព្រោះវាជាផ្លូវដើររបស់ខ្មោចព្រាយបិសាច។ មិនតែប៉ុណ្ណោះ អ្នកអាចឈឺថ្កាត់ទៀតផង បើមិនដូរបន្ទប់គេងនោះទេ។
វិធីដោះស្រាយ៖ កុំដេកបែរក្បាលទៅមាត់ទ្វារ។
២-កុំដេកគ្រែដែលនៅចំកណ្តាលបន្ទប់

គ្រែដេកនៅចំកណ្តាលបន្ទប់ ជាសញ្ញានៃការបង្កឱ្យមានជំងឺ និងអាចជួបឧបទ្ទវហេតុនានា។ ចាស់ៗហាមមិនឱ្យដេកដាច់ខាត ព្រោះជាបន្ទប់នៃផ្កាយព្រះគ្រោះ អាចនាំទុក្ខទាំងគ្រួសារ។
វិធីដោះស្រាយ៖ ដាក់ក្រណាត់ពណ៌ទឹកមាស ឬពណ៌ប្រាក់មួយផ្ទាំងនៅលើគ្រែ មុនពេលសម្រាក។
៣-កុំរើសយកបន្ទប់ដេកដែលមានទ្វារបែរចំទ្វារជណ្តើរយន្ត

ជំនឿបុរាណមិនឱ្យរើសយកបន្ទប់បែបនេះ ព្រោះកាលបើទ្វារបន្ទប់ដេកនៅទល់មុខចំទ្វារជណ្តើរយន្ត វានឹងឆុងគ្នា ហើយនាំសំណាងទាំងប៉ុន្មានរបស់អ្នកចេញឆ្ងាយ ចំណែករាសីក៏ធ្លាក់ដុនដាបជាលំដាប់។
ពុំមានវិធីដោះគ្រោះនេះទេ យកល្អអ្នកគួរប្ដូរបន្ទប់តែម្ដងទៅ!
ប្រែសម្រួល៖ សន្យា
ប្រភព៖ Feng Shui
ចុចអាន៖ ត្រណម ៣ កន្លែងក្នុងផ្ទះ មិនគួរដាក់ធុងសម្រាម ព្រោះអាចជួបតែសំណាងមិនល្អ
ចុចអាន៖ ទិញរថយន្តឬម៉ូតូថ្មី ត្រូវគិតតាមរាសីខែទាំង១២ ទើបអាចបញ្ចៀសគ្រោះឧបទ្រព
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៩ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


