KPT+
រងសំឡេងរំខានរយៈពេលយូរ ប៉ះពាល់សុខភាពលើសពីអ្វីយើងគិត
អ្នកនៅតាមទីក្រុង ឬទីប្រជុំជននានាទំនងជាសុទ្ធតែជួបហើយការរំខានដោយសំឡេង ចេញពីកន្លែងសិប្បកម្ម សំឡេងពីឧបករណ៍បំពងសំឡេង ស៊ីផ្លេឬសំឡេងយានយន្ត និងសំឡេងយន្តហោះ ជាដើម។ យើងពិតជាដឹងហើយថាសំឡេងទាំងនេះរំខានត្រចៀកយើងកម្រិតណា តែថាគ្នាយើងដឹងទេការបំពុលដោយសំឡេងប៉ះពាល់ដល់សុខភាពបេះដូងដែរ?

ការសិក្សាមួយចុះផ្សាយនៅក្នុងព្រឹត្តិបត្រ Journal of the American College of Cardiology បានបង្ហាញថាការបំពុលដោយសំឡេងនឹងធ្វើឲ្យមនុស្សយើងប្រឈមនឹងជំងឺសរសៃអាក់ទែ ជំងឺលើសសម្ពាធឈាម និងខ្សោយបេះដូង។

ការសិក្សាឲ្យដឹងទៀតថាកាលពីជាងមួយទសវត្សរ៍មុន គេគិតថាសំឡេងឮខ្លាំងៗគ្រាន់តែរំខានត្រចៀក តែពេលនេះមានភ័ស្តុតាងអាចយកមកពិចារណាបានថាសំឡេងក៏ធ្វើឲ្យមនុស្សយើងមានបញ្ហាសុខភាព ពិសេសជំងឺបេះដូង។

ការស្រាវជ្រាវដដែលបន្តថា ការទទួលរងនូវសំឡេងរំខានក្នុងរយៈពេលយូរ មិនខុសអីពីយើងកំពុងតែប្រមូលផ្ដុំកូលេស្តេរ៉ូលនៅក្នុងខ្លួន និងជំងឺធាត់នោះទេ ដែលសុទ្ធតែជាកត្តាប្រឈមកើតជំងឺបេះដូង។

សំឡេងឮៗ ដែលធ្វើឲ្យយើងមិនអាចទ្រាំបាន ក៏អាចរំញោចឲ្យការឆ្លើយតបស្រ្តេសនៅក្នុងខួរក្បាល ពេលនោះនឹងមានការបញ្ចេញអ័រម៉ូន adrenaline និងcortisol ដែលធ្វើឲ្យសរសៃឈាមអាក់ទែរួមតូច អាចបង្កឲ្យសម្ពាធឈាមកើនឡើង និងទំនងជាអាចធ្វើឲ្យមានកំណកឈាមផងដែរ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ សុខៗសំឡេងប្រែជាស្អក អាចបង្កបញ្ហាធ្ងន់ធ្ងរដែររឺទេ?
ចុចអាន៖ ការស្រាវជ្រាវថ្មីបង្ហាញថា អ្នកជំងឺកូវីដ-១៩បានបាត់បង់សមត្ថភាពស្តាប់សំឡេង

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ៣ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់