ព័ត៌មានអន្ដរជាតិ
ថត Selfie ពេលមេឃភ្លៀង ត្រូវរន្ទះបាញ់ស្លាប់ ១១នាក់ នៅឥណ្ឌា
រន្ទះបាញ់ បានសម្លាប់មនុស្សយ៉ាងតិច១១នាក់និង ច្រើននាក់ទៀតរងរបួស នៅក្នុងទីក្រុង Jaipur ភាគខាងជើងប្រទេសឥណ្ឌា កាលពីថ្ងៃអាទិត្យ។
ជនរងគ្រោះកំពុងថតរូប Selfie ពេលមេឃភ្លៀងនៅលើកំពូលនៃបន្ទាយ Amer Fort សតវត្សរ៍ទី ១២ របស់ទីក្រុងនេះ ដែលជាកន្លែងទាក់ទាញភ្ញៀវទេសចរដ៏ពេញនិយម។

មនុស្ស ២២ នាក់ បានស្ថិតនៅកន្លែងកើតហេតុ ខណៈពេលឧប្បត្តិហេតុបានកើតឡើង ហើយអ្នកខ្លះត្រូវបានគេរាយការណ៍ថា បានលោតចុះមកដី។
មន្រ្តីប៉ូលិសជាន់ខ្ពស់ម្នាក់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ភាគច្រើនក្នុងចំណោមអ្នកស្លាប់នៅឯបន្ទាយនោះ គឺជាមនុស្សវ័យក្មេង។

មន្ត្រីជាន់ខ្ពស់រដ្ឋលោក Ashok Gehlot បានប្រកាសផ្តល់ប្រាក់ ៦,៧០០ដុល្លារ ជាសំណងសម្រាប់ក្រុមគ្រួសារនៃអ្នកដែលបានស្លាប់។
គួរបញ្ជាក់ថា រន្ទះបាញ់ បានសម្លាប់ប្រជាជនឥណ្ឌាប្រមាណ ២,០០០ នាក់ជារៀងរាល់ឆ្នាំ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ មួយថ្ងៃ ពលរដ្ឋ ឥណ្ឌា ជិត ៣០ នាក់ ត្រូវរន្ទះបាញ់ស្លាប់
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


