ព័ត៌មានជាតិ
ជំនន់ទឹកភ្លៀង កំពុងវាយលុកចូលឃុំចំនួន៤ ក្នុងស្រុកភ្នំព្រឹក
ផ្លូវថ្នល់ ផលដំណាំ និងផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង ត្រូវបានលិចលង់ដោយសារជំនន់ទឹកភ្លៀង ដែលតម្រូវឲ្យខាងអាជ្ញាធរចុះជួយភ្លាមៗដើម្បីរកកន្លែងសុវត្ថិភាព។
ភ្លៀងធ្លាក់ប៉ុន្មានថ្ងៃជាប់ៗគ្នា បានបង្កជាជំនន់ទឹកភ្លៀង លិចផ្លូវថ្នល់ ផ្ទះសម្បែងប្រជាពលរដ្ឋ និង ផលដំណាំអស់ជាច្រើន នៅឃុំចំនួន៤ ក្នុងស្រុកភ្នំព្រឹកខេត្តបាត់ដំបង ក្នុងនោះមាន ឃុំពេជ្រចិន្តា ឃុំភ្នំព្រឹក ឃុំបារាំងធ្លាក់ និងឃុំបួរ។


លោក នូវ រិទ្ធី អភិបាលរងស្រុកភ្នំព្រឹកមានប្រសាសន៍ឲ្យដឹងថា ទឹកភ្លៀងចាប់ផ្តើមធ្លាក់ខ្លាំង ចាប់ពីយប់ថ្ងៃទី១៤ ដល់ថ្ងៃទី១៥ កក្កដា ដោយបានប៉ះពាល់៤ឃុំខាងលើ ក្នុងនោះឃុំបួររងគ្រោះធ្ងន់ជាងគេ។ លោកអភិបាលរងស្រុកខាងលើបញ្ជាក់ថាភ្លាមៗ អាជ្ញាធរស្រុកដឹកនាំដោយលោក សុង សុភ័ក្ត្រ អភិបាលស្រុកភ្នំព្រឹក បានចុះអន្តរាគមន៍ភ្លាមៗដល់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនេះ ដោយជួយសង្គ្រោះកន្លែងដែលផ្ទះប្រជាពលរដ្ឋជន់លិចខ្លាំង បានបញ្ជូនពួកគាត់មកកាន់ទីទួលសុវត្ថិភាព និង ផ្តល់អំណោយសង្គ្រោះជាដើម ប៉ុន្តែមិនមានប៉ះពាល់ដល់ជីវិតមនុស្សឡើយ៕




អត្ថបទ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ