Connect with us

សុខភាព

អ្នកវិទ្យាសាស្រ្ត បង្ហាញក្រុមអាយុ ដែលអាចមានបញ្ហាពេញមួយជីវិត ដោយសារជំងឺកូវីដ-១៩

បានផុស

នៅ

អ្នកវិទ្យាសាស្ត្រកំពូលរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស បានព្រមានថា មនុស្សអាយុចន្លោះ ២០ទៅ៥០ឆ្នាំ មានហានិភ័យក្នុងការទទួលរងនូវផលវិបាកធ្ងន់ធ្ងរ ពីជំងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកសាស្ត្រាចារ្យ Calum Semple បានប្រាប់ទូរទស្សន៍ Sky News ថា “អ្វីដែលយើងបានឃើញនៅក្នុងទិន្នន័យរបស់យើង ហើយយើងនឹងនិយាយបន្ថែមអំពីរឿងនេះក្នុងរយៈពេលពីរបីថ្ងៃទៀតគឺថា សូម្បីតែមនុស្សដែលមានអាយុចន្លោះពី២០ទៅ៥០ឆ្នាំ ក៏នៅតែទទួលរងនូវបញ្ហាតម្រងនោម និងថ្លើមផងដែរ ក្នុងអំឡុងពេលកើតជំងឺកូវីដ-១៩ ហើយបញ្ហាមួយចំនួន នឹងនាំឲ្យមានផលវិបាកពេញមួយជីវិតតែម្តង”។

លោកបន្តថា “ភាគច្រើន បញ្ហាទាំងនេះនឹងធូរស្រាលវិញដោយខ្លួនឯង ប៉ុន្តែនៅក្នុងខ្លួនពួកគេ បញ្ហាទាំងនេះបង្ហាញថា កូវីដ-១៩ មិនមែនគ្រាន់តែជាវីរុសផ្តាសាយទេ។ តាមពិត វាបង្កការខូចខាតដល់ផ្នែកសំខាន់ៗផ្សេងទៀតរបស់រាងកាយ”។

Long Covid symptoms: The signs and evidence behind long-term coronavirus  explained, and what the NHS says

សមាជិក SAGE និង NERVTAG បាននិយាយថា អ្នកដែលត្រូវបានគេបញ្ជូនទៅព្យាបាលក្នុងមន្ទីរពេទ្យ ទំនងជាមានផលវិបាកខ្លាំងជាងគេ ហើយវាបង្ហាញពីសារៈសំខាន់នៃការចាក់វ៉ាក់សាំង។

ក្រុមអ្នកជំនាញក៏មានក្តីព្រួយបារម្ភផងដែរ អំពីការចាក់វ៉ាក់សាំងក្នុងកម្រិតទាប ចំពោះក្រុមមនុស្សវ័យក្មេង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ SKY

ចុចអាន៖ មិនមែនកូវីដទេ តែប្រជាជនអង់គ្លេសដល់ទៅ ៦ម៉ឺននាក់ អាចស្លាប់នៅរដូវរងានេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម