កីឡា
ការពន្យារពេលស៊ីហ្គេមវៀតណាមទៅឆ្នាំ២០២២ គឺផ្តល់ឱកាសឲ្យកីឡាករកីឡាការិនីហ្វឹកហាត់បង្កើនបច្ចេកទេសកាន់តែល្អ
លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការសហព័ន្ធកីឡារាំកម្ពុជា បានបញ្ជាក់ថា ការពន្យារពេលនៃស៊ីហ្គេមលើកទី៣១ របស់ម្ចាស់ផ្ទះវៀតណាម ពីចុងឆ្នាំ ២០២១ ទៅអំឡុងពាក់កណ្តាលឆ្នាំ២០២២ គឺជាឱកាសល្អ ដែលក្រុមកីឡាករ កីឡាការិនីរាំកម្ពុជា មានពេលវេលាកាន់តែច្រើន ក្នុងការបង្កើនគុណភាព បច្ចេកទេសឆ្ពោះទៅចូល រួមប្រកួតប្រជែងយកមេដាយក្នុងស៊ីហ្គេម នេះ ។

លោកស្រីអគ្គលេខាធិការ បានលើកឡើងថា ដោយសារតែនៅក្នុងបរិបទកូវីដ-១៩ ក្រុមជម្រើសជាតិកីឡារាំ ក៏ដូចជាក្រុម ជម្រើសជាតិជាច្រើនទៀត កំពុងហ្វឹកហាត់នៅតាមផ្ទះរៀងៗខ្លួនជាបណ្តោះអាសន្ន ដោយមិនមានការហ្វឹកហាត់លក្ខណៈប្រមូលផ្តុំនោះឡើយ។ ការហ្វឹកហាត់នៅតាមផ្ទះ ដោយគ្រាន់តែមានការត្រួតពិនិត្យពីគ្រូបង្វឹកតាមប្រព័ន្ធអនឡាញបែបនេះ មិនអាចបង្កើនគុណផលកីឡាកម្រិតខ្ពស់ឱ្យបានល្អប្រសើរនោះឡើយ ។
បច្ចុប្បន្ន ក្រុមជម្រើសជាតិកីឡារាំកម្ពុជា មានកីឡាករ ៥នាក់ និងកីឡាការិនី៥នាក់ កំពុងបន្តការហ្វឹកហាត់នៅតាមផ្ទះនៅឡើ យ ហើយសហព័ន្ធក៏កំពុងរង់ចាំការរៀបចំការហ្វឹកហាត់បិទខ្ទប់របស់ក្រសួងអប់រំ យុវជននិងកីឡា និងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ដើម្បីបង្ការទប់ស្តាត់និងធានាឱ្យបានសុវត្ថិភាពពីការរីករាលដាលនៃជំងឺកូវីដ-១៩។


លោកស្រី ហង់ ស៊ីមន សង្កត់ធ្ងន់ថា ការពន្យារពេលស៊ីហ្គេមលើកទី៣១ នៅប្រទេ សវៀតណាម សហព័ន្ធកីឡារាំកម្ពុជាមានផែនការយុទ្ធសាស្ត្ររៀបចំការហ្វឹកហាត់ឱ្យកាន់តែល្អបន្ថែមទៀត ក្នុងគោលដៅប្រើ ប្រាស់ពេលវេលាហ្វឹកហាត់ប្រមាណ ១ឆ្នាំទៀត ដើម្បីឆ្ពោះទៅស្វែងរកមេដាយ ក្នុងកម្រិតណាមួយពីស៊ីហ្គេម នៅប្រទេសវៀតណាម ក៏ដូចជាសម្រួចគោលដៅឆ្ពោះទៅទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។
លោកស្រី ហង់ ស៊ីមន បញ្ជាក់ថា សម្រាប់ការត្រៀមលើវិញ្ញាសាស៊ីហ្គេមនៅប្រទេសវៀតណាមនេះ គឺសហព័ន្ធនៅតែរក្សាការចូលរួមប្រកួតលើវិញ្ញាសាទាំងអស់ ដែលម្ចាស់ផ្ទះស៊ីហ្គេមវៀតណាម បានកំណត់បង្ហាញកាលពីពេលកន្លងទៅ។ នៅក្នុងកីឡារាំមានពីរប្រភេទធំៗ គឺប្រភេទ Standard Dance មាន៥វិញ្ញាសានិងប្រភេទ Latin Dance មាន ៥វិញ្ញាសា។ នៅពេលនេះមិនទាន់ដឹងថា មានប៉ុន្មានប្រទេសចូលរួមប្រជែងមេដាយ សម្រាប់ស៊ីហ្គេមនៅវៀតណាមលើកនេះនៅឡើយទេ ប៉ុន្តែកាលពីស៊ីហ្គេមលើកទី៣០ឆ្នាំ ២០១ ៩ នៅប្រទេសហ្វីលីពីន មានប្រទេសចូល រួមចំនួន៨ ក្នុងចំណោម ១១ ប្រទេសនៅអាស៊ីអាគ្នេយ៍។ លោកស្រី ហង់ ស៊ីមន បន្ថែមថា សហព័ន្ធកីឡារាំកម្ពុជាទើបតែចូលរួមស៊ីហ្គេមឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីនតែម្តងប៉ុណ្ណោះ ដោយមិនដណ្តើមបានមេដាយទេ គឺបានត្រឹមចំណាត់ថ្នាក់លេខ ៤ចំនួន២ វិញ្ញាសាដែរ ក្នុងចំណោម ៨ប្រទេសចូលរួម។
សូមរំឭកថា សហព័ន្ធកីឡារាំកម្ពុជា ធ្លាប់ប្រជែងមេដាយអន្តរជាតិជាច្រើនលើកដូចជា បានចូលរួមប្រកួត Indoor Game នៅប្រទេស Turkmenistan បានចំណាត់ ថ្នាក់លេខ៥ និងលេខ៦ ក្នុងចំណោម ១៥ ប្រទេសឆ្នាំ២០១៧, បានចូលរួមប្រកួតកីឡារាំជើងឯកអាស៊ីនៅតៃវ៉ាន់ ទទួលបានមេដាយប្រាក់១គ្រឿង ជាប់ចំណាត់ថ្នាក់លេខ២ និងមេដាយសំរឹទ្ធ១គ្រឿង ឆ្នាំ ២០ ១៨, បានចូលរួមប្រកួតកីឡារាំជើងឯកអាស៊ី និង Open នៅហុងកុងទទួលបានមេដាយមាស១គ្រឿង មេដាយប្រាក់១គ្រឿង និងសំរឹទ្ធ៤គ្រឿងឆ្នាំ២០១៨, បានចូលរួមប្រកួតជើងឯកអាស៊ី Singapore Super star Championship 2019 ដណ្តើមបានមេដាយប្រាក់២គ្រឿង នៅប្រទេសសិង្ហបុរីឆ្នាំ២០១៩, បានចូលរួមប្រកួតកីឡារាំអាស៊ី ADSF Asian Open Latin Dance ឆ្នាំ២០១៩ នៅតៃវ៉ាន់ ដណ្តើមបានមេដាយមាស១គ្រឿង និងមេដាយប្រាក់២គ្រឿង៕
អត្ថបទ៖ វិសិទ្ធ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


