កូវីដ-១៩
ពលរដ្ឋទូទាំងក្រុងសំរោង បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩
ឧត្តរមានជ័យ ៖ យុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទូទាំងក្រុងសំរោង ដែលមានំនួន ០៨មណ្ឌលចាក់វ៉ាក់សាំង។ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ មានប្រជាពលរដ្ឋមកចុះឈ្មោះទទួលវ៉ាក់សាំងចំនួន ១៣,៥៣៩នាក់ ស្រី ៧,១៣៥នាក់ ស្មើនឹង ៣៤.៥១% និងបានផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋសរុប ១៣,១២២នាក់ ស្រី ៦,៨៣៨នាក់ ស្មើនឹង ៣៣.៤៥% ធៀបនឹងចំនួនប្រជាពលរដ្ឋត្រូវទទួលវ៉ាក់សាំងសរុបទូទាំងក្រុងសំរោង។

ក្នុងនាមរដ្ឋបាលក្រុង សូមថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែង និងការលះបង់ខ្ពស់របស់ក្រុមការងារក្រុង ក្រុមការងារសង្កាត់ ក្រុមការងារចុះជួយក្រុង និងជាពិសេសក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងការរុញច្រានឱ្យដំណើរការចាក់វ៉ាក់សាំងប្រព្រឹត្តិទៅបានរលូន និងទទួលបានលទ្ធផលល្អប្រសើរ។

ជាមួយគ្នានេះ សូមប្រជាពលរដ្ឋ មានការយោគយល់ នឹងអធ្យាស្រ័យខ្ពស់ ចំពោះការរង់ចាំ ក្រុមការងារសូមបញ្ជាក់ជូនថា វ៉ាក់សាំងមានគ្រប់គ្រាន់សម្រាប់ប្រជាពលរដ្ឋទូទាំងក្រុង ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ គ្រាន់តែទទួលបានមុនក្រោយគ្នាបន្តិចតែប៉ុណ្ណោះ។

សូមបងប្អូនមកទទួលវ៉ាក់សាំង ជាមួយការរក្សានូវវិធានសុខាភិបាល ព្យាយាមរក្សាគម្លាត ពាក់ម៉ាស់ នឹងលាងដៃជាមួយអាល់កុលឱ្យបានញឹកញាប់ ក្រុមការងារនឹងសម្របសម្រួលជូនប្រកបដោយការទទួលខុសត្រូវខ្ពស់៕
ដោយ ៖ ចាន់ ធី







-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៦ ម៉ោង agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


