KPT+
មិនចង់ក្លាយជាអ្នកចម្លងទៅអ្នកផ្សេង មកដឹងពីរបៀបទុកដាក់សំរាមរបស់អ្នកជំងឺកូវីដតាមផ្ទះ
ការទុកដាក់សំរាមរបស់អ្នកឈឺដោយសារជំងឺកូវីដ មិនមែនជារឿងងាយស្រួលឬទុកដាក់ដូចអ្នកជំងឺផ្សេងៗឡើយ។ អ្នកថែទាំត្រូវមើលថែ និងការពារឲ្យមែនទែន ចៀសវាងចម្លងទៅកាន់អ្នករស់នៅក្នុងផ្ទះជាមួយ។
កាលពីពេលថ្មីៗនេះក្រសួងសុខាភិបាល បានចេញគោលការណ៍សម្រាប់អ្នកជំងឺកូវីដកម្រិតស្រាល ដែលអនុញ្ញាតឲ្យសម្រាកព្យាបាលនៅផ្ទះ។ ដោយឡែកយោងតាមមន្ទីរសុខាភិបាល រដ្ឋបាលរាជធានីភ្នំពេញ ក៏បានដាក់ចេញនូវគោលការណ៍មួយចំនួន សម្រាប់អ្នកជំងឺដែលសម្រាកព្យាបាលនៅផ្ទះ ត្រូវអនុវត្តនិងទុកដាក់សំរាមរបស់អ្នកឈឺដូចខាងក្រោមនេះ៖
១ ត្រូវទុកដាក់សំរាមនៅក្នុងស្បោងឲ្យបានត្រឹមត្រូវ និងដាក់ដាច់ដោយឡែកពីសំរាមរបស់អ្នកផ្សេងទៀត។
២ ត្រូវធ្វើការបាញ់ថ្នាំអាកុល សម្លាប់មេរោគកូវីដនៅលើសំរាមទាំងខាងក្នុងនិងខាងក្រៅស្បោង ហើយទុកដាក់សំរាមដាច់ដោយឡែក លើសពី ៧២ ម៉ោង ទើបអាចបញ្ចេញមកខាងក្រៅបាន។
៣ ត្រូវដាក់សំរាមនៅក្នុងស្បោងពណ៌លឿង ឬសរសេរស្លាក់បញ្ជាក់នៅលើស្បោង ដើម្បីងាយស្រួលក្នុងការប្រមូល។
៤ ត្រូវប្រើប្រាស់ស្បោងសំរាមដែលមានចំណុះ ១៥ គីឡូក្រាម ដើម្បីផ្ទុកបរិមាណសំរាមឲ្យបានរយៈពេល ៥ ថ្ងៃ យ៉ាងតិចដើម្បីចៀសវាងបញ្ចេញសំរាមរៀងរាល់ថ្ងៃ។
សាលារាជធានីភ្នំពេញក៏បានបញ្ជាក់ថា ក្នុងករណីដែលមិនសហការ និងមិនអនុវត្តតាមការណែនាំខាងលើ ហើយបង្កឲ្យមានការឆ្លងជំងឺកូវីដ បុគ្គលដែលប្រព្រឹត្តត្រូវទទួលខុសត្រូវតាមច្បាប់ច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតដែលមានចែងថា «អំពើចម្លងដោយចេតនានៅជំងឺកូវីដ ១៩ ដល់អ្នកដទៃ តាមគ្រប់មធ្យោបាយ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៥ ឆ្នាំដល់ ១០ឆ្នាំ» និងលិខិតបទដ្ឋានពាក់ព័ន្ធដែលមានជាធរមាន។
ប្រសិនបើមានបញ្ហា ត្រូវប្រញាប់ឆាប់ទាក់ទងមកគ្រូពេទ្យព្យាបាលជាបន្ទាន់ ឬទំនាក់ទំនងមកមណ្ឌលប្រតិបត្តិការស្រុក-ខណ្ឌ សម្រាប់ព្យាបាលជំងឺកូវីដតាមផ្ទះ ឬទាក់ទងទៅទូរសព្ទទាន់ហេតុការណ៏ ១២២២ ដោយឥតគិតថ្លៃ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ប្រភព៖សាលារាជធានីភ្នំពេញ
ចុចអាន៖ព្យាបាលនៅផ្ទះ កុំឲ្យឆ្លងដល់អ្នករស់នៅជាមួយ សូមអនុវត្តវិធានការខាងក្រោមនេះ
ចុចអាន៖អ្នកឆ្លងកូវីដព្យាបាលតាមផ្ទះ មានបញ្ហាត្រូវការជំនួយបន្ទាន់ អាចទាក់ទងលេខខាងក្រោមនេះ
-
ព័ត៌មានជាតិ១៧ ម៉ោង ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
កីឡា៤ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)