សុខភាព
៥ ជំហាន អាចជួយប្រុសៗហាត់ប្រាណយកសាច់ដុំបានសម្រេច
សាច់ដុំ អាចបញ្ជាក់ពីភាពរឹងមាំ ទាំងសុខភាពទូទៅ និងរូបរាងសង្ហា និងទាក់ទាញ។ ប៉ុន្តែដើម្បីទទួលបានសាច់សុំតឹងណែន មានសុខភាពល្អ ពិសេសប្រុសៗគ្នាយើង គឺទាមទារការប្រឹងប្រែងដាក់ចិត្តដាក់កាយគួបផ្សំជាមួយតិចនិកមួយចំនួន ដើម្បីសម្រេចបានជោគជ័យ។ អត្ថបទនេះនឹងណែនាំតិចនិកពិសេសទាំង ៥ ជួយបាន។
១- ជំហានទី១

ចាប់ផ្តើមជាមួយនឹងភាពជឿជាក់ ត្រូវតាំងចិត្តហ្វឹកហាត់ទៅលើសាច់ដុំរបស់យើងឲ្យបានយ៉ាងហោច ២ ដង/សប្តាហ៍។ តាមកម្មវិធីហ្វឹកហាត់សម្រាប់ភាពរឹងមាំនៃសាច់ដុំ ការចាប់ផ្តើមហ្វឹកហាត់ពង្រឹងសាច់ដុំក្នុនងកម្រិតមូលដ្ឋាន គួរធ្វើក្នុងកម្រិតស្រាល ហើយបន្តបង្កើនការហ្វឹកហាត់កម្រិតខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ អាចអនុវត្តលំហាត់ប្រាណពង្រឹងសាច់ដុំចន្លោះពី ៤-៨ លំប្រភេទហាត់ប្រាណ នឹងត្រូវធ្វើយ៉ាងតិចចំនួន១២ដងក្នុងមួយវគ្គ និងសារចុះឡើងចំនួនបីដងក្នុងមួយប្រភេទលំហាត់ប្រាណ។
២- ជំហានទី២

ផ្លាស់ប្តូរតិចនិកនៅពេលណាយើងមើលឃើញថា ការហាត់របស់យើងកំពុងមានការរីកចម្រើន និងលទ្ធផលជាក់ស្តែងលើរាងកាយរបស់យើង ដែលអាចនាំឲ្យយើងកំណត់ផ្លាស់ប្តូរលំហាត់ប្រាណផ្សេងទៀតបាន ដូចជា បង្កើនចំនួនដងនៃការហាត់ ឬបង្កើនទម្ងន់របស់ឧបរណ៍។ ចំណុចនេះ ជាគ្រឹះនៃការពង្រឹងរាងកាយរបស់យើងដោយមិនភ័យខ្លាចពីការប៉ះទង្គិចសុខភាពរាងកាយយើងនោះដែរ។
៣- ជំហានទី៣

ជំហាននេះ គ្នាយើងអាចចាប់ផ្តើមបញ្ចូនប្រភេទហាត់ហៅថាលំហាត់ប្រាណ Cardio (លំហាត់ប្រាណជំនួយសរសៃឈាមបេះដូង) ទៅក្នុងការហាត់របស់យើងបានហើយ បើមិនឃើញមានស្រទាប់ខ្លាញ់លាក់ខ្លួនក្នុងសាច់ដុំរបស់យើងទេនោះ។ ជាការណែនាំ លំហាត់ប្រាណ Cardio គួរហាត់ចន្លោះពី ៧៥-១៥០ នាទី/សប្តាហ៍។ ក្នុងលំហាត់ប្រាណនេះ គឺមានច្រើនប្រភេទ គ្នាយើងអាចស្រាវជ្រាវពីវិធីហាត់ណាមួយដែលធ្វើឲ្យយើងមានអារម្មណ៍រីករាយជាមួយការបែកញើស ដូចជាជិះកង់ ឬរត់ជាមួយសុនខជាទីស្រលាញ់ជាដើម។
៤- ជំហានទី៤

ជាជំហានសំខាន់មួយសម្រាប់ជួយឲ្យការហាត់ប្រាណពង្រឹងសាច់ដុំ អាចឈានទៅដល់គោលដៅនោះត្រូវតែបង្កើតជាតិកាបូអ៊ីដ្រាតទៅក្នុងរបបអាហាររបស់យើង។ កាបូអ៊ីដ្រាតនឹងជួយរាងកាយឲ្យមានថាមពលកាន់តែខ្លាំង ហើយក៏ជាសារធាតុសំខាន់មួយក្នុងការកសាងសាច់ដុំរឹងមាំផងដែរ។ ត្រូវចាំថា ការបញ្ចូលគ្រាប់ធញ្ញជាតិទៅក្នុងរបបអាហារ ជាវិធីសាស្ត្រអស្ចារ្យបំផុតដើម្បីទទួលបានកាបូអ៊ីដ្រាត។
៥- ជំហានទី៥

បង្កើនប្រូតេអ៊ីនឲ្យរាងកាយតាមតែអាចធ្វើទៅបាន ក្រោយពេលហាត់ប្រាណរួច។ ជាគំនិតល្អ គ្នាយើងគួរញ៉ាំអាហារប្រូតេអ៊ីនខ្លះៗអំឡុងពេល ៣០នាទី បន្ទាប់ពីហាត់ប្រាណ។ អាចសាកល្បងអាហារសម្រន់សម្បូរប្រូតេអ៊ីន ឬប្រូតេអ៊ីនពីអាហារគ្មានជាតិខ្លាញ់ជាដើម ព្រោះប្រូតេអ៊ីន ជាគ្រឹះសំខាន់ជាងគេជួយរាងកាយកសាងសាច់ដុំ និងជួសជុលប៉ះប៉ូវកន្លែងខូចខាតឲ្យសះស្បើយបានលឿន៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ចង់សម្រកទម្ងន់មិនស្រួលទេ តែបើអនុវត្តចំណុចទាំង ៥ នេះបានមានសង្ឃឹមច្រើន
ចុចអាន៖ តោះសាកអាវ៉ង់មើល៍ប្រុសៗ! បើអត់បាន ១០ ប្រយ័ត្នកើតជំងឺបេះដូង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
សន្តិសុខសង្គម២ ថ្ងៃ agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៦ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៤ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


