ព័ត៌មានជាតិ
សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន បន្តចែកអំណោយជូនអ្នកកាសែតដែលជួបការលំបាក
សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន (ស ស ក ច-CCJA) នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា ឆ្នាំ២០២១ បានបន្តរៀបចំពិធីចែកអំណោយជូនដល់អ្នកសារព័ត៌មានកម្ពុជា ដែលជួបប្រទះកង្វះខាតជីវភាពចំនួន៣៥នាក់ ក្នុងអំឡុងពេលប្រឈមនឹងការរាតត្បាតជំងឺកូវីដ១៩ នៅប្រទេសកម្ពុជា ក្នុងទីស្នាក់ការកណ្តាល ស ស ក ច អគារសមាគមសម្ព័ន្ឋខ្មែរចិន នៅកម្ពុជា បុរីរុងរឿង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

លោក សយ សុភាព សហប្រធានភាគីកម្ពុជា នៃ ស ស ក ច បានថ្លែងទៅកាន់អង្គពិធី ដោយបានសាកសួរសុខទុក្ខ ដល់បងប្អូនអ្នកសារព័ត៌មាន ដែលមានវត្តមាននាឱកាសនេះ។ លោកបានបន្ថែមថា ទោះបីជាអំណោយចែកជូននៅគ្រានេះ មិនមានចំនួនច្រើនក្តី ប៉ុន្តែវាបានរួមចំណែកជួយការលំបាកខ្លះៗ ដល់បងប្អូន អ្នកសារព័ត៌មានយើងក្នុងអំឡុងពេលនេះ។
លោកបន្ថែមថា “ខ្ញុំនឹងបន្តខិតខំជាមួយថ្នាក់ដឹកនាំ ស ស ក ច ទាំងអស់ដើម្បីស្វែងរកជំនួយបន្ថែម សម្រាប់ចែកជូនដល់បងប្អូនអ្នកសារព័ត៌មានជាបន្តទៅទៀត តាមលទ្ធភាពដែលអាចធ្វើទៅបាន”។
លោក លីវ ស៊ាវគ័ង សហប្រធានភាគីចិន បានថ្លែងចាប់អារម្មណ៍ផងដែរថា ការចែកជូននាពេលនេះ គឺទៅតាមធនធានដែលសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន ស្នើសុំជំនួយពីសប្បុរសជននានាដែលបានឧបត្ថម្ភដល់ដំណើរការនាពេលនេះ។ លោកក៏បានបេ្តជ្ញាខិតខំប្រឹងប្រែងបន្ថែមទៀត នៅក្នុងការស្វែងរកមូលនិធិ ដើម្បីចែកជូនដល់បងប្អូនអ្នកសារព័ត៌មានខ្មែរឱ្យបានកាន់តែច្រើនថែមទៀតនាពេលអនាគត។

លោកក៏បានក្រើនរំលឹកដល់បងប្អូនអ្នកសារព័ត៌មាន ថែរក្សាសុខភាព និងចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជាមួយក្រសួងសុខាភិបាល ជាពិសេស វិធានការ ៣កុំ ៣ការពារ។
ស ស ក ច បានចែកអំណោយជូនអ្នកកាសែតទាំងបីលើកមានចំនួនសរុប១០០នាក់ ក្នុងនោះ កាលពីថ្ងៃសុក្រទី១៦ ខែកក្កដា ចំនួន៣២នាក់ និងថ្ងៃចន្ទ ទី១៩ ខែកក្កដា ចំនួន ៣៣នាក់។
ស ស ក ច សូមថ្លែងអំណរគុណ ដល់សប្បុរសជននានា ដែលបានឧបត្ថម្ភគាំទ្រចំពោះសកម្មភាពមនុស្សធម៌ នាពេលនេះ៕
អត្ថបទ ៖ មករា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៦ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


