ព័ត៌មានអន្ដរជាតិ
អ្នកវិទ្យាសាស្ត្រព្រមាន វីរុសបំប្លែងខ្លួន Delta បង្កគ្រោះថ្នាក់ខ្លាំងចំពោះស្ត្រីមានផ្ទៃពោះ
ក្រុមអ្នកវិទ្យាសាស្ត្រព្រមានថា វីរុសបំប្លែងខ្លួន Delta អាចបង្កហានិភ័យខ្ពស់ដល់ស្ត្រីមានផ្ទៃពោះ និងបានអំពាវនាវដល់ម្តាយកំពុងពពោះទាំងអស់ត្រូវទទួលថ្នាំបង្ការកូវីដ-១៩ឱ្យបានឆាប់បំផុត។
.jpg)
ការស្រាវជ្រាវមកពីសាកលវិទ្យាល័យ Oxford បានបង្ហាញថា ស្ត្រីមានផ្ទៃពោះជាង ៩៩ ភាគរយដែលបានបញ្ជូនទៅមន្ទីរពេទ្យសុទ្ធសឹងតែមិនបានចាក់វ៉ាក់សាំងទាល់តែសោះ។
លោកស្រី Marian Knight ប្រធានផ្នែកស្រាវជ្រាវនិយាយថា ស្ត្រីមានផ្ទៃពោះផ្ទុកកូវីដ -១៩ កំពុងកើនឡើងនៅតាមមន្ទីរពេទ្យ ហើយស្ត្រីទាំងនោះក៏កំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារវីរុសបំប្លែងខ្លួន Delta ទៀតផង។ ផ្ទុយទៅវិញ ស្ត្រីដែលបានចាក់វ៉ាក់គ្រប់ដូស ប្រឈមគ្រោះថ្នាក់តិចតួច និងមិនមានអ្នកជំងឺច្រើនឡើយត្រូវសម្រាកនៅឯមន្ទីរពេទ្យ។

ការសិក្សាដោយសម្ភពចក្រភពអង់គ្លេស ហៅកាត់ UKOSS បានរកឃើញថា ស្ត្រីមានផ្ទៃពោះជាង ៣៣០០ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសារកូវីដ-១៩ ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតដំបូង។ ប៉ុន្តែមកទល់នឹងពេលនេះ ស្ត្រីមានផ្ទៃពោះដែលឆ្លងកូវីដ-១៩ និងវីរុសបំប្លែងខ្លួន Delta បានកើនឡើងលើសមុន ៤៥% ឯណោះ។
ដោយមើលឃើញនូវករណីថ្មីលើស្ត្រីមានផ្ទៃពោះកាន់តែខ្ពស់ឡើង លោកស្រី Marian Knight បានស្នើឱ្យស្ត្រីមានផ្ទៃពោះទទួលចាក់វ៉ាក់សាំងគ្រប់ៗគ្នា ព្រោះវាអាចការពារពួកគេនិងកូនក្នុងផ្ទៃ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Daily Mail
ចុចអាន៖ វ៉ាក់សាំងបង្ការកូវីដចំនួន ៤ ប្រភេទ ផ្ដល់សុវត្ថិភាពចំពោះស្ត្រីមានផ្ទៃពោះ
ចុចអាន៖ ហេតុផលមួយចំនួនដែលស្រ្តីមានផ្ទៃពោះ មិនគួរអាក់ខានចាក់វ៉ាក់សាំងកូវីដ-១៩
-
សន្តិសុខសង្គម១១ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


