ព័ត៌មានជាតិ
៧ខែឆ្នាំនេះ កម្ពុជានាំចេញកសិផលទៅក្រៅប្រទេសជាង៥លានតោន កើនឡើងជាង៨៧%
នៅក្នុងរយៈពេល៧ខែឆ្នាំ២០២១ កម្ពុជាបាននាំចេញកសិផលទៅក្រៅប្រទេសមានបរិមាណសរុប៥ ០៣២ ៩៦៨,៦០តោន ទៅកាន់ទិសដៅ៦៤ប្រទេសកើនឡើងចំនួន២ ៣៤២ ៩៨១,៣៩តោន ស្មើនឹង ៨៧,១០%បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលទទួលបានត្រឹមតែ ២ ៦៨៩ ៩៨៧,២២តោនប៉ុណ្ណោះ ។
ផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិរបស់អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា កសិផលសំខាន់ៗដែលបាននាំចេញមានការនាំចេញអង្ករនាំចេញមានចំនួន៣០៩ ៨៦៥តោន មានការថយចុះចំនួន ១១៦២០៨តោន (-២៧,២៧%) ។ អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ២១៤ ៩៦៨តោន ស្មើនឹង ៦៩,៣៧% អង្ករសគ្រប់ប្រភេទមានចំនួន ៨៨ ៧០២តោន ស្មើនឹង២៨,៦៣% និងអង្ករចំហុយមានចំនួន ៦ ១៩៥តោន ស្មើនឹង ២%។
ចំណែកការនាំចេញស្រូវក្នុងរយៈពេល៧ខែឆ្នាំ២០២១ មានចំនួន ២ ០០៨២៤១តោន ទៅកាន់ប្រទេសវៀតណាម កើនឡើងចំនួន ៩០០ ៧៦៦តោន(៨១,៣៤%) ។រីឯការនាំចេញកសិផលក្រៅពីស្រូវ-អង្ករវិញ មានចំនួន ៣ ៤៣២ ៦០១,០៨ តោនកើនឡើងចំនួន ១ ១៦៨ ៦៨៦,៨៧តោន ស្មើនឹង ៥១,៦២% បើក្នុងនោះរួមមាន៖ ចំណិតដំឡូងមីក្រៀមមានចំនួន ១ ២៥៤ ០០៣,១២តោន(កើនឡើងចំនួន ១៤,២២%) ។ដំឡូងមីស្រស់មានចំនួន ៣៩៦ ៣០០តោន (ថយចុះចំនួន -៨,៦៤%)។ម្ស៉ៅដំឡូងមីមានចំនួន ១៨ ៤៦៥,០៤តោន (កើនឡើងចំនួន ២២,៤៣%) ។
គ្រាប់ស្វាយចន្ទីមានចំនួន ៨៦៦ ២០៧,៧៧តោន កើនឡើងចំនួន៣៤៥,២៩% គ្រាប់ពោតមានចំនួន ១៤៦ ៣០៤,១៩តោន (កើនឡើងចំនួន១,០៩%) គ្រាប់សណ្តែកបាយមានចំនួន ២១ ២៣០តោន (កើនឡើងចំនួន៥៤៧,៣៣%) គ្រាប់សណ្តែកសៀងមានចំនួន ១៩ ៨៨០,០៤តោ(កើនឡើងចំនួន ១០០%) ផ្លែចេកស្រស់មានចំនួន ២៧០ ២២១,៦៨តោន(កើនឡើងចំនួន ៦១,០៨%)ផ្លែក្រូចថ្លុងមានចំនួន ២៧ ៤១៨,៤៤តោន (កើនឡើងចំនួន ៩០,៤១%)ផ្លែស្វាយស្រស់មានចំនួន ១៦១ ២២៨,៥៥តោន (កើនឡើងចំនួន ២៤៧,៩២%)ដំណាប់ស្វាយមានចំនួន ១៣ ៥២៤,៥តោន (កើនឡើងចំនួន ១៩៤,១៨%)ទឹកស៊ីរ៉ូស្វាយមានចំនួន ៤ ០៦៩,៦២តោន (កើនឡើងចំនួន ៧៩,១៦%)ដូងប្រេងមានចំនួន ២៩ ៦១៦,៦៩តោន (ថយចុះចំនួន -៩,៧៣%) ម្រេចមានចំនួន២២ ៥៨០,៦៨តោន (កើនឡើងចំនួន ៥៥៨,១៩%) ។

ថ្នាំជក់មានចំនួន ១ ៦៩៩,៧៥តោន (ថយចុះចំនួន -៦០,៣២%)បន្លែចម្រុះមានចំនួន ៥៦,៧៨តោន (ថយចុះចំនួន -២៣,១១%) ម្ទេសក្រៀមមានចំនួន ១ ៣២០,២២តោន (កើនឡើងចំនួន ១០,០២%) និងផលិតផលចំនួន៦៦មុខ ផ្សេងទៀត មានចំនួន ១ ៣៩៧ ៨៤១,៤២តោន។
ចំពោះតម្លៃនៃការនាំចេញកសិផលក្នុងរយៈពេល៧ខែឆ្នាំ២០២១ មានចំនួន ២៩៦៤ ៩៧៤ ៧១៤,៤៣ដុល្លារអាមេរិក ដែលក្នុងនោះ៖ការនាំចេញអង្ករមានចំនួន២៦១ ៨៣៥ ៩២៥ដុល្លារអាមេរិក ។ការនាំចេញស្រូវមានចំនួន ៣២៩ ៣៥១៥២៤ដុល្លារអាមេរិក
– ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន ២ ៣៧៣ ៧៨៧២៦៥,៤៣ដុល្លារអាមេរិក៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


