ព័ត៌មានជាតិ
អនុវត្តបម្រាមគោចរ៤០គោលដៅ នៅស្រុករមាសហែក ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ
ក្នុងគោលបំណងដើម្បីទប់ស្កាត់ការីករាលដាលនៃជំងឺកូវីដ-១៩ នៅយប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុករ បានបន្តដឹកនាំ កម្លាំងចម្រុះ ចុះអនុវត្តសេចក្តីសម្រេចលេខ ០៨៣/២១ ស.ស.រ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ របស់ រដ្ឋបាល ខេត្តស្វាយរៀង ស្តីពីការដាក់ចេញនូវវិធានការរដ្ឋបាលនៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀង រយៈពេល១៤ថ្ងៃគិតចាប់ពីម៉ោង២៣:៥៩ នាទីនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងមូលដ្ឋានក្រុងបាវិតខេត្តស្វាយរៀង ។

លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែកបានមានប្រសាសន៍អោយដឹងថា នៅក្នុងភូមិសាស្ត្រស្រុករមាសហែក គឺមាន៤០គោលដៅក្នុងនោះរួមមានតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាវៀតណាម១៤គោលដៅ ព្រំប្រទល់ស្រុកនិងស្រុក ៦គោលដៅ ទីប្រជុំជន៥គោលដៅ និងព្រំប្រទល់ឃុំចំនួន១៦គោលដៅ។
ដើម្បីចុះអនុវត្តវិធានការរដ្ឋបាលនិងធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមអនុវត្តតាមខ្លឹមសារសេចក្តីសម្រេច របស់រដ្ឋបាលខេត្តស្វាយរៀងពិសេស ការលក់ដូរ ប្រកប អាជីវកម្ម គ្រប់ប្រភេទអនុញ្ញាតត្រឹមតែការវេចខ្ចប់ប៉ុណ្ណោះ ដោយមិនអនុញ្ញាតឱ្យអតិថិជនចូលមក អង្គុយ ឬទទួលទាននៅក្នុងបរិវេណអាជីវកម្មដ្ឋានរបស់ខ្លួនឡើយ ។ ហាមឃាត់ការជួបជុំ ការលក់ដូរ និង សេពគ្រឿងស្រវឹង ត្រូវអនុវត្តតាមវិធានការបម្រាមគោចរ ( ចាប់ពីម៉ោង២១:០០ នាទី ដល់ម៉ោង ៣:០០ នាទី )។

លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បើគ្មានការចាំ បាច់សូមកុំចេញក្រៅផ្ទះ ហើយរាល់ការធ្វើដំណើរត្រូវមានលិខិតស្នាមបញ្ជាក់ពីអង្គភាព ស្ថាប័ន ក្រុមហ៊ុន ឬ អាជ្ញាធរមូលដ្ឋានអោយត្រឹមត្រូវ និងបន្តចូលរួម អនុវត្តតាមការអំពាវនាវរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ នៅកម្ពុជាតាមរយៈការ អនុវត្តនូវវិធានការជាបន្តបន្ទាប់របស់ក្រសួងសុខាភិបាល ជាពិសេសការរក្សាអនាម័យ លាងដៃឲ្យស្អាត ពាក់ម៉ាសជាចាំបាច់ និង ការរក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល និង វិធានការ៣កុំនិង៣ការពាររបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕
អត្ថបទ ៖ ភក្ដី




-
សន្តិសុខសង្គម៣ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សេដ្ឋកិច្ច១ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ១ ម៉ោង agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»


