ព័ត៌មានជាតិ
មិនមានការបិទខ្ទប់ផ្សារបឹងកេងទេ បើទោះបីរកឃើញ មានកូវីដ-១៩ ពីរនាក់ រស់នៅបឹងសាឡាង
ភ្នំពេញ ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានសហការជាមួយគណៈកម្មការផ្សារបឹងកេងកងធ្វើការធ្វើតេស្តរហ័សយកសំណាក អាជីវករលក់ដូរនៅផ្សារបឹងកេងកងចំនួនជាង៤០០នាក់ ហើយជាលទ្ធផល មានវិជ្ជមានកូវីដចំនួន២នាក់។ ប៉ុន្តែទោះបីជាយ៉ាងក្តីទីផ្សារទាំងមូលនៅបើកដំណើរការជាប្រក្រតី។

ប្រធានគណៈកម្មការផ្សារបឹងកេងកងលោក ឯក និមល បានឲ្យដឹងនៅរសៀលថ្ងៃទី៥ ខែសីហានេះថា អាជីវករលក់ដូរនៅផ្សារបឹងកេងកងចំនួន ៤២១នាក់ ត្រូវបានក្រុមគ្រូពេទ្យចុះយកសំណាក ហើយជាលទ្ធផលរកឃើញ វិជ្ជមានកូវីដ-១៩ចំនួន២នាក់ប៉ុណ្ណោះ។

លោកបញ្ជាក់ថា អាជីវករទាំង២នាក់ដែលមានវិជ្ជាមានកូវីដ-១៩ពីរនេះ ពួកគាត់ជាពលរដ្ឋរស់នៅបឹងសាឡាងខណ្ឌទួលគោក ដែលអាជ្ញាធររាជធានីភ្នំពេញបានបិទខ្ទប់ភូមិដ្ឋានពួកគាត់រួចហើយ។
លោកក៏បានបញ្ជាក់បន្ថែមផងដែរថា ចំពោះទីផ្សារបឹងកេងកងទាំងមូលមិនមានការបិទទេ គឺនៅបើកដំណើរការជាប្រក្រតី ព្រោះថា បងប្អូនអាជីវករទាំង២នាក់នេះលក់ដូរនៅក្រោយគេឯង មិនសូវមានមនុស្សចេញចូលទេ ទើបលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញឲ្យនៅរក្សាផ្សារលក់ដូរជាប្រក្រតី។

ដោយឡែក លោក ហ៊ត វ៉ាន់ធី ប្រធានផ្សារអូរឫស្សី វិញ បានប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី០៥សីហាឆ្នាំ២០២១ នេះដែរថា អាជីវករផ្សារអូរឫស្សីទាំងអស់ មិនមានការពិនិត្យយកសំណាកនោះទេ នៅថ្ងៃនេះ ហើយអ្នកដែលយកសំណាក៥នាក់នោះ មិនពាក់ព័ន្ធអ្វីដែលត្រូវអោយអាជីវករផ្សារអូរឫស្សីទាំងអស់យកសំណាកនោះទេ បើទោះបី ក្នុងចំនួនអ្នកទាំង៥នាក់នោះមានអាជីវករផ្សារអូរឫស្សីក៏ដោយ ហើយក្នុងចំនួន៥នាក់នោះ ក្រោយការពិនិត្យទទួលលទ្ធផលអវិជ្ជាកូវីដ-១៩ទាំងអស់គ្នា៕
ដោយ ៖ ស្រីរ័ត្ន


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ