ព័ត៌មានជាតិ
សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកែប ជំរុញយុវជនត្រូវអនុវត្តវិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន
នៅព្រឹកថ្ងៃសុក្រ ១៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ នៅស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកែប លោក ងួន ច័ន្ទសុជាតា សមាជិកគណ:កម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកែប បានធ្វើការសំណេះសំណាល ណែនាំនូវកិច្ចការមួយចំនួន ដល់យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានស្ម័គ្រចិត្តចូលរួមសហការអនុវត្តការងារជាមួយក្រុមគ្រូពេទ្យខេត្ត ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២ ជូនប្រជាពលរដ្ឋនៅទូទាំងខេត្តកែប ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី១៦ ខែ សីហាឆ្នាំ២០២១។

ក្នុងឱកាសនោះ លោក ងួន ច័ន្ទសុជាតា បានផ្តាំផ្ញើដល់យុវជនទាំងអស់ ទោះបីយើងទាំងអស់គ្នាមកចូលរួមជួយដល់ក្រុមគ្រូពេទ្យក្នុងដំណើរការចាក់វ៉ាក់សាំងក៏ដោយ ក៏ក្មួយត្រូវតែខិតខំរៀនសូត្រ ដើម្បីក្លាយទៅជាយុវជនបន្តវេនប្រកបដោយសក្តានុពល និងត្រូវខិតខំអនុវត្តវិធានការ ៣ការពារ និង៣កុំ ឲ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសផុតពីការឆ្លងជំងឺកូវីដ-១៩ ហើយក៏ត្រូវជួយផ្សព្វផ្សាយដល់ពុកម៉ែ បងប្អូន នៅក្នុងសហគមន៍របស់ក្មួយៗ ឲ្យមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទាំងដូសទី១ និងដូសទី២ឲ្យបានគ្រប់គ្នា ដើម្បីការពារអាយុវជីវិត និងភាពស៊ាំក្នុងសហគមន៍របស់យើង។

លោកប្រធានក៏បានផ្តល់ម៉ាស់ និងអាល់កុល ជូនដល់យុវជនយើងទាំងអស់ ដែលក្នុងម្នាក់ទទួលបានម៉ាស់ ១ប្រអប់ និងអាល់កុល ០,៥លីត្រ សម្រាប់យកទៅប្រើប្រាស់ ហើយលោកប្រធានក៏បានក្រើនរម្លឹកដល់យុវជនសហភាពសហព័ន្ទ ដែលស្ម័គ្រចិត្តចូលរួមសហការអនុវត្តការងារជាមួយក្រុមគ្រូពេទ្យ ត្រូវតែរួមគ្នាអនុវត្ត ៣ការពារ និង ៣កុំ ឲ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា៕
អត្ថបទ ៖ សេង ណារិទ្ធ


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន