ព័ត៌មានអន្ដរជាតិ
PHE រកឃើញសញ្ញាដំបូង វ៉ាក់សាំងប្រហែលជាមិនអាចការពារ Delta មិនឲ្យឆ្លងបានទេ
មានសញ្ញាដំបូងបង្ហាញថា មនុស្សបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩រួចហើយប្រហែលជានៅតែអាចឆ្លងវីរុសបំប្លែងខ្លួនដ៏កាចសាហាវ Delta បានងាយស្រួលដូចមនុស្សមិនទាន់ចាក់វ៉ាក់សាំង។ នេះជាការលើកឡើងរបស់អ្នកវិទ្យាសាស្ត្រនៅសុខភាពសាធារណៈអង់គ្លេស (PHE) កាលពីសុក្រ ទី៦ ខែសីហា។
ការរកឃើញនេះចេញពីមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងសហរដ្ឋអាមេរិក (CDC) ដែលកាលពីសប្តាហ៍មុនបានលើកឡើងពីកង្វល់ថា អ្នកចាក់វ៉ាក់សាំងរួចបានឆ្លងវីរុស Delta ដែលខុសពីវីរុសបំប្លែងខ្លួនផ្សេងៗ។
វីរុសបំប្លែងខ្លួន Delta ដែលងាយឆ្លងយ៉ាងលឿន និងស្រួលបានកំពុងរាតត្បាតពិភពលោកយ៉ាងខ្លាំងដែលបានសម្លាប់មនុស្សជាង៤.៤លាននាក់ ក្នុងនោះនៅចក្រភពអង់គ្លេសជាង ១៣០ ០០០នាក់។

វ៉ាក់សាំងបង្ហាញពីការការពារយ៉ាងល្អប្រឆាំងនឹងមិនឲ្យឈឺធ្ងន់ និងបណ្តាលឲ្យស្លាប់ពីវីរុស Delta ជាពិសេសការចាក់ទាំងពីរដូស ប៉ុន្តែមិនមានទិន្នន័យច្រើនទេថាតើអ្នកចាក់វ៉ាក់សាំងរួចហើយនៅតែអាចចម្លងទៅអ្នកផ្សេងឬយ៉ាងណា។
PHE បាននិយាយក្នុងសេចក្តីប្រកាសមួយថា ៖«ការរកឃើញពីដំបូងមួយចំនួន បង្ហាញថា កម្រិតឆ្លង Delta លើមនុស្សបានចាក់វ៉ាក់សាំងរួចរាល់ហើយគឺប្រហាក់ប្រហែលនឹងកម្រិតឆ្លងលើមនុស្សមិនទាន់ចាក់វ៉ាក់សាំង»។
«នេះប្រហែលជាមានផលប៉ះពាល់ដល់ការឆ្លងមេរោគរបស់មនុស្ស មិនថាពួកគាត់ចាក់វ៉ាក់សាំងរួច ឬក៏អត់ទេ។ ទោះជាយ៉ាងណា នេះជាការស្រាវជ្រាវវិភាគដំបូង និងតម្រូវឲ្យមានការសិក្សាបន្ថែមទៀតជុំវិញបញ្ហានេះ»។
PHE បាននិយាយថា ករណីឆ្លង Delta ដែលបានបញ្ជាក់ដែលបានចូលព្យាបាលនៅមន្ទីរពេទ្យចាប់តាំងពីថ្ងៃទី១៩ ខែកក្កដាមកគឺ មាន៥៥.១%ជាអ្នកដែលមិនទាន់ចាក់វ៉ាក់សាំង និងមាន៣៤.៩%ជាអ្នកដែលបានចាក់វ៉ាក់សាំង២ដូសហើយ។
ប្រជាជនអង់គ្លេសជិត៧៥%បានចាក់វ៉ាក់សាំងទាំងពីរដូស ប៉ុន្តែ PHE បាននិយាយថា «មនុស្សចាក់វ៉ាក់សាំងបានច្រើន យើងនៅតែឃើញភាគរយឆ្លងខ្ពស់នៃអ្នកចាក់វ៉ាក់សាំងរួចហើយចូលមន្ទីរពេទ្យ»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


