ព័ត៌មានជាតិ
ក្រុងបូកគោ នឹងរៀបចំពិធីប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ នៅថ្ងៃទី ១២ សីហាខាងមុខ
រដ្ឋបាលក្រុងបូកគោ ជាក្រុងទើបបង្កើតថ្មី នឹងរៀបចំពិធីប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ នៅថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២១ ខាងមុខនេះ ដើម្បីបម្រើសេវារដ្ឋបាល សេវាសាធារណៈ ជូនប្រជាពលរដ្ឋ។
ថ្លែងក្នុងកិច្ចប្រជុំណែនាំជំរុញដល់មន្ត្រីពាក់ព័ន្ធ ដើម្បីត្រៀមលក្ខណៈប្រកាសដាក់ឲ្យដំណើរការរដ្ឋបាលក្រុងបូកគោជាផ្លូវការ កាលពីថ្ងៃទី ០៦ សីហា លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ថា ក្រុងបូកគោ គឺជារដ្ឋបាលក្រុងមួយត្រូវបានរាជរដ្ឋាភិបាល ទើបបានសម្រេចបង្កើតថ្មី ហើយត្រូវបានធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ស្របទៅនឹងច្បាប់ ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២១ និង ត្រូវបានប្រកាសលទ្ធផលសមាសភាពសមាជិកក្រុមប្រឹក្សាក្រុង ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីពេលកន្លងទៅថ្មីៗនេះ។
លោកអភិបាលខេត្ត បានបន្តថា នៅថ្ងៃទី ១២ សីហា ខាងមុខនេះ នឹងឈានដល់ការរៀបចំពិធីប្រកាស ដាក់ឲ្យដំណើរការរដ្ឋបាលក្រុងបូកគោជាផ្លូវការ ដើម្បីបម្រើសេវារដ្ឋបាល សេវាសាធារណៈ និង កិច្ចអភិវឌ្ឍន៍មូលដ្ឋាន ជូនតម្រូវការរបស់ប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរថែមទៀត។
លោក ជាវ តាយ បញ្ជាក់ថា ដោយផ្អែកលើសភាពជាក់ស្ដែង ដែលរដ្ឋបាលក្រុងបូកគោ ជាក្រុងមួយទើបបានបង្កើតថ្មី ក្រោមចក្ខុវិស័យវែងឆ្ងាយរបស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន សំដៅធ្វើឲ្យសេដ្ឋកិច្ចសង្គម និង ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និង ក្រោមការណែនាំយ៉ាងយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ នៃក្រសួងមហាផ្ទៃ ក៏ដូចជា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តែងតែផ្ដល់អនុសាសន៍ជូនដល់រដ្ឋបាលខេត្តឲ្យមានការយកចិត្តទុកដាក់ពីបញ្ហាប្រឈមក្នុងចំណុចចាប់ផ្ដើម ដើម្បីជំរុញដំណើរការដល់រដ្ឋបាលក្រុងបូកគោ ដែលពុំទាន់មានអគាររដ្ឋបាលនៅឡើយ ដោយធ្វើយ៉ាងណាឲ្យរដ្ឋបាលក្រុងបូកគោ ប្រព្រឹត្តទៅក្នុងជំហានដំបូងនេះ បានបម្រើទាំងប្រយោជន៍សេវារដ្ឋបាល សេវាសាធារណៈផ្សេងៗ ជូនប្រជាពលរដ្ឋឲ្យបានល្អ។
ជាមួយនេះផងដែរ លោកអភិបាលខេត្ត បានណែនាំដល់មន្ត្រីពាក់ព័ន្ធ ពិសេសមន្ត្រីរដ្ឋបាលក្រុងបូកគោ ដែលទើបបង្កើតថ្មីនេះ ត្រូវតែយកចិត្តទុកដាក់សហការគ្នាប្រើធនធានដែលមានស្រាប់ឲ្យអស់លទ្ធភាព ជម្នះនូវបញ្ហាប្រឈមខ្វះខាតចំពោះមុខ នៃចំណុចចាប់ផ្ដើមរដ្ឋបាលក្រុងដំបូងនេះឲ្យបានល្អ និង ត្រូវឈានដល់ជំហានបន្តបន្ទាប់ទៀត រដ្ឋបាលក្រុង នឹងកសាង អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាលរបស់ខ្លួន ឲ្យមានលក្ខណៈល្អប្រសើរ ដើម្បីបម្រើប្រយោជន៍សេវារដ្ឋបាល និងសេវាសាធារណៈ ព្រមទាំងកិច្ចអភិវឌ្ឍន៍ក្នុងមូលដ្ឋានឲ្យបានកាន់តែរីកចម្រើនបន្ថែមទៀត។
គួរបញ្ជាក់ថា រដ្ឋបាលខេត្តបានយកសណ្ឋាគារមួយកន្លែង ដែលផ្ដល់ដោយឯកជន ជាប់ផ្លូវជាតិលេខ ៣ ទល់ចំណុចប្រសព្វផ្លូវឡើងឧទ្យានព្រះមុនីវង្សបូកគោ ស្ថិតក្នុងសង្កាត់បឹងទូក ធ្វើជាទីតាំងអគាររដ្ឋបាលក្រុងបូកគោ សម្រាប់បម្រើការងារជូនប្រជាពលរដ្ឋ៕
អត្ថបទ ៖ សំអឿន
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
អាយដល G-Devith ក៏ឈ្នះរង្វាន់ដែរ ឈ្នះ ១លានរៀល ពី វឌ្ឍនៈ ឡាហ្គឺរ៉េដ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ពេជ្រ ចរណៃ រក្សាបានរាង និងសម្រស់ស្អាត មិនចាញ់តារាបរទេស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណយោធិន១៥រូប ចំណោមអ្នកស្លាប់២០រូប ក្នុងហេតុការណ៍ផ្ទុះឃ្លាំងគ្រាប់នៅកំពង់ស្ពឺ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងធ្លាក់ភ្លៀង ៤០% នាដើមរដូវវស្សាឆ្នាំនេះ ខណៈក្រសួងប្រកាសឱ្យប្រុងប្រយ័ត្នបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្ដេចធិបតី ឧបត្ថម្ភជូនគ្រួសារយោធិនដែលស្លាប់មួយគ្រួសារ៨០លានរៀល ឯអ្នករងរបួស២០លានរៀល
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដដែល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អតីតប្រធានអង្គការភូមិកុមារ SOS ធ្លាប់ជួយកុមារលើពិភពលោកជិត៣ទសវត្សរ៍ បានទទួលមរណភាព
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តារាថៃ Wit បង្ហាញមុខមាត់ថ្មី ក្រោយកែសម្ផស្សលើកដំបូងក្នុងវ័យ ៥៤ ឆ្នាំ